សម្តេច ហ៊ុន សែន នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ខែធ្នូ ខាងមុុខនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ ធ្នូ ២០១៥) ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូខាងមុខនេះ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី(វិមានសន្តិភាព)។
របៀបវារៈសំខាន់ នៃកិច្ចប្រជុំរួមមាន ទី១- សេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការដាក់ឲ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ និងទី២-សេចក្តីព្រាងរបាយការណ៍តាមដានលើសេចក្តីសង្កេតសន្និដ្ឋាន អនុសាសន៍ របស់គណៈកម្មាធិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) នៃអង្គការសហប្រជាជាតិ៕