តួកគីបញ្ឈប់បញ្ជូនទាហានខ្លួនទៅអ៊ីរ៉ាក់ក្រោយពីមានការគំរាមប្ដឹងទៅUN
សារព័ត៌មាន Cambodia News/
តួកគី (០៧ ធ្នូ ២០១៥) ៖ រដ្ឋាភិបាលតួកគីបាននិយាយកាលពីថ្ងៃទី០៦ធ្នូថា ខ្លួនបញ្ឈប់បញ្ជូនទាហានទៅប្រទេសអ៊ីរ៉ាក់នៅតំបន់ជិតទីក្រុងMosul ដែលគ្រប់គ្រងដោយក្រុមអ៊ីស្លាមISហើយ។ ការបញ្ឈប់បញ្ជូនទាហានទៅអ៊ីរ៉ាក់ បន្ទាប់ពីទីក្រុងបាដាដគំរាមថា នឹងទៅប្ដឹងអង្គការសហប្រជាជាតិ។

បើតាមនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadiបានមានប្រសាសន៍ថា លោកនឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រសិនបើទាហានតួកគីនៅតែបញ្ជូនមកភាគខាងជើងប្រទេសអ៊ីរ៉ាក់បន្តទៀតនោះ ហើយការដកកងទ័ពនេះក្នុងរយៈពេល៤៨ម៉ោង។
លោកAbadiបានបន្តទៀតថា ការដាក់ពង្រាយកងកម្លាំងរាប់រយនាក់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ហើយមិនមានការអនុញ្ញាតទៀត។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគីបានពន្យល់ថា ការដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅ អ៊ីរ៉ាក់ គឺដើម្បីការពារនិងបណ្ដុះបណ្ដាលទីប្រឹក្សាយោធាអ៊ីរ៉ាក់ ស្ថិតនៅចម្ងាយ៣០គីឡូម៉ែត ភាគឦសាននៃទីក្រុងMosul៕