លោកពូទីន ប្រកាសផ្អាកពិភាក្សាស្ដីពីការបង្ហូរឧស្ម័នជាមួយសមាជិកអង្គការណាតូ
សារព័ត៌មាន Cambodia News/
រុស្ស៊ី (០៤ ធ្នូ ២០១៥) ៖ កាលពីថ្មីៗនេះ លោកវ្លាឌីមៀពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសផ្អាកកិច្ចពិភាក្សាជាមួយសមាជិកអង្គការណាតូស្ដីពីការបង្ហរឧស្ម័ន។ ការប្រកាសផ្អាកកិច្ចពិភាក្សានេះ បន្ទាប់ពីទីក្រុងអង់ការ៉ាបាញ់ទម្លាក់យន្តហោះរុស្ស៊ីកាលពីថ្ងៃទី២៤ខែមុន។
លោកពូទីនបានចោទទៅតួកគីថា បានចូលរួមធ្វើពាណិជ្ជកម្មប្រេងជាមួយក្រុមអ៊ីស្លាមIS។ លោកពូទីនបានបញ្ជាក់ទៅសមាជិកអង្គការណាតូថា យើងមិនភ្លេចទៅលើការធ្វើសកម្មភាពភេរវកម្មចំពោះទង្វើតួកគីឡើយ។ លោកពូទីនថា“យើងចាត់ទុកថាទង្វើរបស់តួកគីក្បត់បំផុត”។
យ៉ាងណាក៏ដោយ រុស្ស៊ីបានបញ្ជាក់ហើយថា ទីក្រុងម៉ូស្គូបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅតួកគីរួចហើយ។ទណ្ឌកម្មនោះ គឺបញ្ចប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការនិងផ្ដាច់ការនាំចូលខាងវិស័យកសិកម្មជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសតួកគីធ្លាប់បានបដិសេធនឹងការចោទរបស់រុស្ស៊ីពាក់ព័ន្ធនឹងការពារពាណិជ្ជកម្មប្រេងជាមួយក្រុមអ៊ីស្លាមIS។
សូមបញ្ជាក់ថា រុស្ស៊ីនិងតួកគីមានទំនាក់ទំនងខាងវិស័យសេដ្ឋកិច្ចយ៉ាងសំខាន់។ រុស្ស៊ីជាដៃគូពាណិជ្ជកម្មជាមួយប្រទេសតួកគីដ៏ធំ ចាប់តាំងពីតួកគីបាញ់ទម្លាក់យន្តហោះចម្បាំរុស្ស៊ីកាលពីថ្ងៃទី២៤វិច្ឆិកាមកនោះ ទំនាក់ទំនងរវាងតួកគីនិងរុស្ស៊ីប្រែជាល្អក់កករនឹងគ្នា៕