ស្ត្រីម្នាក់ ត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរកំណាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ ធ្នូ ២០១៥) ៖ កាលពីរសៀល ថ្ងៃទី៣ ខែធ្នូ ស្ត្រីម្នាក់ ត្រូវរថភ្លើងកិនដាច់ជាពីរកំណាត់ មើលទៅគួរឲ្យរន្ធត់ជាទីបំផុត ស្ថិតនៅចំណុចផ្លូវរទេះភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលជិះកង់ឆ្លងផ្លូវរថភ្លើងក្នុងបំណងទៅទិញម្ហូប ប៉ុន្តែចៃដន្យបានទាក់កង់ដួលទៅលើផ្លូវរថភ្លើង ស្របពេលរថភ្លើងមកដល់ក៏កិនពីលើដាច់ខ្លួនជាពីរកំណាត់តែម្តង។
ស្ត្រីរងគ្រោះត្រូវបានស្គាល់ឈ្មោះ អូន លក្ខិណា អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិកំពង់ព្រះ ឃុំកំពង់លើ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ក្រោយពីកើតហេតុភ្លាមកម្លាំង សមត្ថកិច្ចបានទៅដល់អន្តរាគមន៍ និងធ្វើកំណត់ហេតុ រួចបានប្រគល់សាកសព ឲ្យទៅសាច់ញាតិនិងក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕