អាជ្ញា​ធរ​រាជធានី នឹង​កាត់​ទម្លាក់​ខ្សែ​កា​ប្លិ៍​ដែលមាន​ភាព​រញ៉េរញ៉ៃ​ តាម​ដង​វិថី​នានា​

សារព័ត៌មាន​ Cambodia News

ភ្នំ​ពេញ​ (០៤ ធ្នូ ២០១៥ ) ៖ នា​រសៀល​ថ្ងៃទី​៣​ខែធ្នូ​ ម្សិលមិញ នៅ​សាលា​រាជធានី​ភ្នំពេញ​មាន​កិច្ចប្រជុំ​ស្ដីពី​ការទម្លាក់​ខ្សែ​កា​ប្លិ៍​អាកាស មក​កប់​ក្នុង​ដី​នៅលើ​បណ្ដោយ​វិថី​ទាំង​៥ រួមមាន​មហាវិថី​ព្រះ​នរោត្តម មហាវិថី​កម្ពុជា​ក្រោម មហាវិថី​សហព័ន្ធ​រុស្ស៊ី មហាវិថី​ព្រះសីហនុ និង​មហាវិថី​ម៉ៅ​សេទុង ជាមួយនឹង​តំណាង​ក្រសួង​-​អង្គភាព ពាក់ព័ន្ធ មន្ទីរជំនាញ អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ ក្រោម​អធិបតីភាពលោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​ល្អ​មួយ​ក្នុងការ​អនុវត្ត​ផែនការ​នេះ ។​

4ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​គឺ​៖
១.​ប្រគល់​ភារកិច្ច​ជូន លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ជួបប្រជុំ​បន្ដ​ជាមួយ​ក្រុមហ៊ុន​ដែលមាន​បណ្ដាញ​លើ​អាកាស ដើម្បី​ជម្រុញ​ការអនុវត្ត​ផែនការ​នេះ​ឲ្យ​បាន​ជោគជ័យ​។
២.​គ្រប់​អង្គភាព និង​ក្រុមហ៊ុន​ទាំងអស់​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​នេះ ត្រូវ​ផ្ដល់​ជា Master Plan ជូន​មក​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ត្រូវ​ផ្ដល់​ទិន្នន័យ​ថ្មី​(Update) រៀងរាល់ឆ្នាំ​។

គួរបញ្ជាក់ថា ​ការ​បើកកិច្ចប្រជុំ​ស្ដីពី​ការទម្លាក់​ខ្សែ​កា​ប្លិ៍​អាកាស មក​កប់​ក្នុង​ដី​នៅលើ​បណ្ដោយ​វិថី​ទាំង​៥នេះ គឺបន្ទាប់ពី​ ​ការគ្រប់គ្រង​មិនទាន់​បានល្អ​របស់​អាជ្ញា​ធរ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខ្សែ​ទូរស័ព្ទ ខ្សែ​អ៊ិន​ធឺ​ណេ​ត ខ្សែភ្លើង ខ្សែ​កា​ប្លិ៍​ទូរទស្សន៍​របស់​ក្រុមហ៊ុន​មួយចំនួន បាន​អូស​រាយប៉ាយ​គ្មាន​ច្បាប់ទម្លាប់​នៅលើ​បង្គោល​ភ្លើង​របស់​អគ្គិសនី​កម្ពុជា ដែល​បង្ក​ឲ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង និង​អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ ៕

Related Articles

Back to top button
Close
Close