អាមេរិកអំពាវនាវឲ្យស៊ើបអង្កេតរបាយការណ៍កងទ័ពមីយ៉ានម៉ាធ្វើអំពើឃោឃៅ
សារព័ត៌មាន Cambodia News/
មីយ៉ានម៉ា (០៤ ធ្នូ ២០១៥) ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៣ធ្នូ បានអំពាវនាវឲ្យមានការស៊ើបអង្កេតពីភាពជាក់ស្ដែង ជុំវិញរបាយការណ៍ពាក់ព័ន្ធនឹងអំពើឃោឃៅរបស់យោធានៅក្នុងរដ្ឋសាន ដោយនិយាយថាប្រសិនបើជាការពិត នោះអ្នកប្រព្រឹត្ដនឹងត្រូវមានទោស។
ក្រុមអង្គការសិទ្ធិមនុស្សនៅក្នុងរដ្ឋសានបានចោទទៅកងទ័ពមីយ៉ាន់ម៉ាកាលពីសប្ដាហ៍មុន ពីការទម្លាក់គ្រាប់លើសាលារៀននិងវិហារព្រះពុទ្ធសាសនា ព្រមទាំងបានបាញ់ប្រហារនិងចាប់រំលោភប្រជាជន នៅក្នុងការវាយលុកប្រឆាំងនឹងពួកឧទ្ទាមជនជាតិភាគតិចនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ដែលបានជីកឫសគល់នៃមនុស្សជាង១ម៉ឺននាក់។
សូមបញ្ជាក់ថា ក្រុមសិទ្ធិមនុស្សនៅក្នុងរដ្ឋសានបាននិយាយថា ពួកគេមានឯកសារពាក់ព័ន្ធនឹងអំពើហិង្សាលើផ្លូវភេទ៨ករណី ចាប់តាំងពីខែមេសាឆ្នាំ២០១៥ ក្នុងនោះមានស្ដ្រីវ័យ៣២ឆ្នាំម្នាក់ ដែលត្រូវទានហាន១០នាក់ចាប់រំលោភនៅថ្ងៃទី០៥វិច្ឆិកា។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់ឆ្លើយតបនឹងសំណើទាមទារឲ្យបើកការស៊ើបអង្កេត និងការរិះគន់ចំពោះអំពើឃោឃៅក្នុងរដ្ឋសាននៅឡើយទេ៕