ប៉ុន្មានម៉ោងមុននេះ មានការបាញ់រះ នៅរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យមនុស្សយ៉ាងតិច ១៤នាក់ បានស្លាប់ និងរបួសច្រើននាក់

សារព័ត៌មាន​ Cambodia News/

អាមេរិក (០៣ ធ្នូ ២០១៥) ៖ ហេតុការណ៍ដ៏សែនអាក្រក់ បានកើតឡើងម្តងទៀតហើយ ដោយសារ​មានការបាញ់រះ ក្នុងទ្រង់ទ្រាយធំមួយ នៅឯរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក ដោយក្នុងនោះ បានធ្វើឲ្យមនុស្សយ៉ាងតិច ១៤នាក់ ស្លាប់ និងជាច្រើននាក់ផ្សេងទៀត រងរបួស។

1យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍បាញ់រះដ៏អាក្រក់មួយ បានកើតឡើងនៅក្នុងតំបន់ San Bernadino។ ក្រុមមន្ត្រីប៉ូលីសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងអាចមានគ្នីគ្នាចាប់ពី ៣នាក់ឡើងទៅ ដោយពួកគេស្លៀកពាក់ ជាឈុតទាហាន និងប្រដាប់ដោយកាំភ្លើងវែង។

ក្រោយមកពួកគេបាន សម្រុកចូលក្នុងមជ្ឈមណ្ឌល Inland Regional Center (មជ្ឈមណ្ឌលជួយជនពិការ និងនីតិជន) រួចក៏ធ្វើការបាញ់រះ ទៅលើក្រុមមនុស្ស ដែលកំពុងនៅទីនោះ ដោយបានធ្វើឲ្យមនុស្សយ៉ាងតិច ១៧នាក់រងរបួស និងយ៉ាងតិច១៤នាក់ផ្សេងទៀត ត្រូវបានបាត់បង់ជីវិត។

យ៉ាងណាមិញ នៅមានក្រុមខ្មាន់កាំភ្លើង មួយក្រុមទៀតដែល ជិះរថយន្ត SUV ពណ៌ខ្មៅ បានធ្វើការបាញ់រះ នៅក្នុងទីប្រជុំជនមួយ ដែលនៅមិនឆ្ងាយប៉ុន្មាន ពីទីតាំងកើតហេតុ ហើយពេលនេះក្រុមប៉ូលីស ក៏កំពុងធ្វើការតាមប្រមាញ់ ផងដែរ៕

 

Related Articles

Back to top button
Close
Close