ខ្សែភាពយន្ត​ខ្មែរ​ជំនាន់​អ្នក​នាង​ អម្ពរ ទេវី ដាក់​បញ្ចាំង​ជា​ថ្មី​តាម​ទូរទស្សន៍

 

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៣ ធ្នូ ២០១៥) ៖ ខ្សែភាពយន្ត​ខ្មែរ ល្បី​ៗ​អំឡុង​ទស​វត្ស​៩០ នឹង​បញ្ចាំង​ជា​ថ្មី​ឡើង​វិញ​តាម​កញ្ចក់​ទូរទស្សន៍ ។

ការ​ប្រមូល​ខ្សែភាពយន្ត​ខ្មែរ​អំឡុង​ពេល​នោះ​ចាក់​ផ្សាយ​នៅ​ ស្ថានីយទូរទស្សន៍ បន្ទាប់​ពី​ឱសានវាទ​របស់​ក្រសួង​ព័ត៌មាន​ដែល​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​ ភាពយន្ត​បរទេស​នៅ​ម៉ោង​ពិសេស​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ដំណាច់ឆ្នាំ​២០១៥​ នេះ ។

2តាម​រយៈ​ការ​បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ ចាស់​ៗ​នេះ​រំពឹង​នឹង​អាច​ទាក់ទាញ​អ្នក​ទស្សនា​បាន​ច្រើន បើ​ទោះជា​ពេល​បច្ចុប្បន្ន​លំហូរ​នៃ​ការ​បញ្ចាំងភាពយន្ត ថ្មី​ៗ និង​ទាន់សម័យ​រីក​ដូច​ផ្សិត​ក៏​ដោយ ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយ លោក​ញាណ សុធី អ្នក​ទទួល​បន្ទុក​ខាង​ទីផ្សារ និង​ជា​អ្នក​រៀបចំ​កម្មវិធី​មួយ​រូប​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​អះអាង ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ស្ថានីយទូរទស្សន៍​របស់​លោក​បាន​ប្រមូល​ទិញ​ភាពយន្ត ចាស់​ៗ​ដែល​សម្ដែង​ដោយ​អ្នក​នាង​អម្ពរ ទេវី និង​លោក​ទេព រិ​ន​ដា​រ៉ូ ដើម្បី​ចាក់​ផ្សាយ​ឡើង​វិញ ។

មក​ទល់​ពេល​នេះ ខ្សែ​រឿង​ជំនាន់​នោះ​ប្រមូល​ទិញ​បាន​ច្រើន ដោយ​រឿង​ភាគច្រើន​គឺ​សម្ដែង​ដោយ​អ្នក​នាង​អម្ពរ ទេវី និង​លោក​ទេព រិ​ន្ទ​ដា​រ៉ូ ។ ខ្សែភាពយន្ត​ទាំងនោះ​កំពុង​រៀបចំ​កាត់ ជា​ភាគ​ៗ ​និង​ថែមថយ​ពន្លឺ ដោយ​មាន​កែ​លម្អ​រូបភាព​ធ្វើ​ឲ្យ​ទាក់ភ្នែក​មិន​ឲ្យ​ចាញ់​ភាពយន្ត​ដែល​ផលិត​ នៅ​ក្នុង​សម័យ​ទំនើប​នេះ​ឡើយ ៕

 

 

 

Related Articles

Back to top button
Close
Close