អាហារពេលព្រឹកសម្រាប់អ្នកចង់សម្រកខ្លាញ់ក្បាលពោះ

សារព័ត៌មាន Cambodia News/

ភ្នំពេញ (៣០ វិច្ចិកា ២០១៥) ៖ ​យើងត្រូវដឹងថា អាហារ​ពេល​ព្រឹក​ជា​រឿង​សំខាន់​បំផុត​​​ដែល​យើង​មិនគួរមើលរំលងវា​នៅ​ពេល​ដែល​​របប​អាហារ​មួយ​ចំនួន​សម្រាប់​ការ​សម្រក​ទម្ងន់​យើង​គួរ​តែ​ប្រើ​ប្រាស់​អាហារ​ពេល​ព្រឹក​ដែល​មាន​សុខ​ភាព​ល្អ​ជា​មួយ​នឹង​គ្រឿង​ផ្សំ​ដែល​មាន​ជីវជាតិបានត្រឹមត្រូវ។

2ការសិក្សាមួយដែលបានធ្វើឡើងនៅក្នុងឆ្នាំ ២០០៨​បាន​បង្ហាញ​ថា អ្នក​អាច​លុប​បំបាត់​ជាតិ​ខ្លាញ់​ពោះ​​ដោយ​ការទទួល​ទានស៊ុត​ ដោយ​ស៊ុតមួយមានប្រូតេអ៊ីន ៦ ទៅ ៧g នៃប្រូតេអ៊ីន នោះ​ហើយ​ជា​មូល​ហេតុ​ដែល​អ្នក​គួរ​តែប្រើ​ប្រាស់​ស៊ុត​សម្រាប់​អាហារ​ពេល​ព្រឹក​ចំពោះ​អ្នក​ ដែល​ចង់សម្រកខ្លាញ់ក្បាលពោះ។

អ្នកអាចបរិភោគស៊ុតឆ្អិនរឹងមួយនៅពេល ដែល​អ្នក​មាន​អារម្មណ៍​ឃ្លាន​ឬ​អ្នក​ចង់​យក​ដោយ​អាច​និយាយ​បាន​ថា ជាអាហារ​សម្រន់​ ដែលវាជួយ​ធ្វើ​ឲ្យ​មាន​សុខ​ភាព​ល្អ​ណាស់​ព្រោះស៊ុតមានកាឡូរីតូចប៉ុន្តែវាជួយរក្សាឱ្យអ្នកឆ្អែតរហូតដល់អាហារបន្ទាប់។

បរិភោគស៊ុតឆ្អិនរឹងមួយ ជាមួយផ្លែប៉ោម វាមានកាឡូរីប្រហែល ១៦០កាឡូរី ដែលវាជា​ អាហារ​បាន​គ្រប់​គ្រាន់​ដើម្បី​រក្សា​ឱ្យ​អ្នក​នៅ​ឆ្ងាយ​ពី​អាហារ​ដែល​មិន​មាន​សុខ​ភាព​ល្អ​ដូច​ជា​សាច់​បាន​កែច្នៃ​ និងអាហារដែលមានបរិមាណច្រើននៃជាតិស្ករ៕

Egg
Egg

 

Related Articles

Back to top button
Close
Close