អ្នកឧកញ៉ា គិត ម៉េង ជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (៣០ វិច្ចិកា ២០១៥) ៖ សេដ្ឋី​ដ៏​ល្បីឈ្មោះ និង​លេចធ្លោរ​នៅ​កម្ពុជា ក្នុងចំណោម​សេដ្ឋីៗ​ជាច្រើនរូប​ទៀត អ្នក ឧកញ៉ា គិត ម៉េង ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជាប់​ជា​ប្រធាន​សភាពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​សារ​ជា​ថ្មី​​។

ការរក្សា​តំណែង​បាន​របស់​អ្នកឧកញ៉ា គិត ម៉េង តាមរយៈ​ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក​ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​លោក​​អភិ​បាល​រាជធានី​ភ្នំពេញ​ប៉ា សុជាតិ​វង្ស នា​រសៀល​ថ្ងៃ​ទី​២៩​វិច្ឆិកា នៅ​អគ្គនាយកដ្ឋាន​សភាពាណិជ្ជកម្ម​កម្ពុជា​។
នេះ​បើ​តាម​ការឱ្យដឹងនៅក្នុងទំព័រហ្វេស​ប៊ុក​ លោក ​ប៉ា សុជាតិវង្ស៕​

1

 

 

Related Articles

Back to top button
Close
Close