បន្ទាប់ពីមាន​អំពើ​ភេរវកម្ម​​ផ្ទុះជា​​បន្តបន្ទាប់​​ ​អាមេរិក​​ព្រមាន​​ពលរដ្ឋ​ខ្លួន​​ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​

​សារព័ត៌មាន​​​ Cambodia News​/

អាមេរិក​ (២៤ វិច្ចិកា ២០១៥) ៖ ​​នៅ​ថ្ងៃ​ទី​២៣​វិច្ឆិកា អាមេរិក​បាន​ដាច់​ចិត្ត​ចេញ​សារ​ព្រមាន ពី​ការគំរាមកំហែង​ភេរវកម្ម​ទូទាំង​ពិភពលោក និង​បាន​ជូនដំណឹង​អោយ​ប្រជាពលរដ្ឋ​ខ្លួន ដែល​ត្រេច​ច​រ​នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​​នៅ​ទូទាំង​ពិភពលោក​មាន​ការប្រុងប្រយ័ត្ន​។

1អាមេរិក​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្លួន​ត្រូវ​ចេះ​ចាប់អារម្មណ៍​ពី​ស្ថានការណ៍​នៅ​ជុំវិញ​ខ្លួន​។ ជា​ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​នៅពេល​ធ្វើដំណើរ និង​ចៀសវាង​ស្ថិត​នៅ​កន្លែង​មាន​ហ្វូង​មនុស្ស​កកកុញ​។ សារ​ព្រមាន​ពី​ការគំរាមកំហែង​ភេរវកម្ម​នេះ​នឹង​នៅតែមាន​ប្រសិទ្ធភាព​រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​។​

បើ​តាម​អាមេរិក​ថា ក្រុម​ភេរ​វករ​ដែល​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ខ្លាំង និង​ធ្វើឲ្យ​កក្រើក​ពិភពលោក​នា​ពេល​នេះ គឺ​ក្រុម​រដ្ឋ​អ៊ីស្លាម បន្ទាប់​គឺ​ក្រុម​al-Qaida ក្រុម​សកម្មប្រយុទ្ធ​Boko Haram​និង​ក្រុម​សកម្មប្រយុទ្ធ​តូច​តាច​ជាច្រើន​ទៀត​។

អាមេរិក​បាន​សង្កត់ធ្ងន់​ថា ក្រុម​សកម្មប្រយុទ្ធ​ទាំងនេះ នឹង​បន្ត​ផែនការ​វាយប្រហារ​ភេរវកម្ម​នៅក្នុង​តំបន់​ជាច្រើន​។ ទោះជា​យ៉ាងនេះ​ក្តី​អាមេរិកក៏​មិន​ទាន់​អះអាង​ដាច់ខាត​ថា ពលរដ្ឋ​ខ្លួន​​អាច​ក្លាយជា​គោលដៅ​ពិសេស​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​ដែរ​៕​

 

Related Articles

Back to top button
Close
Close