កម្មកររោងចក្រជាង៣០០នាក់សន្លប់ដោយសារថ្នាំបាញ់ស្រូវ
សារព័ត៌មាន Cambodia News/
កណ្តាល (២០ វិច្ចិកា ២០១៥) ៖នៅថ្ងៃទី២០ វិច្ឆិការនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើន បានហៅរថយន្តសង្គ្រោះបន្ទាន់ ជួយដឹកកម្មករ-កម្មការិនីនៃរោងចក្រ PPNP Soyatoy នៅតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងស្រុកខ្សាច់កណ្តាល ដែលបានពុលថ្នាំបាញ់ស្រូវ បណ្ដាលឲ្យមានអាការក្អួតចង្អោរ ដួលសន្លប់ជាបន្តបន្ទាប់ កើនឡើងជាង៣០០នាក់ ទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ម្សិលមិញ មានកម្មករប្រមាណ៣៥នាក់ បានពុលថ្នាំបាញ់ស្រូវ កសិករក្បែរោងចក្រ បណ្ដាលឲ្យមានអាការក្អួតចង្អោរ ដួលសន្លប់ជាបន្តបន្ទាប់ ស្ថិតនៅក្នុងរោងចក្រ ppnp soyatoy (7ng) នៅតំបន់សេដ្ឋកិច្ចពិសេស ដោយបានពុលថ្នាំបាញ់ស្រូវ កសិករក្បែរោងចក្រ បណ្ដាលឲ្យមានអាការក្អួតចង្អោរ ដួលសន្លប់ ក្នុងឃុំសន្លួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕