ក្រុម​រដ្ឋ​អ៊ីស្លាម​នឹង​​ធ្វើ​សកម្មភាព​​ភេរវកម្ម​​កាន់តែ​ច្រើន​​

​សារព័ត៌មាន​ Cambodia News/

អត្តរជាតិ (២០ វិច្ចិកា ២០១៥) ៖ អ្នកស្រាវជ្រាវ​ផ្នែក​នយោបាយ​មួយ​រូប​របស់​ស៊ី​រី បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហ៊ួ​រ​​ថា ជាមួយនឹង​សកម្មភាព​របស់​ពិភពលោក​ដែល​កំពុង​បង្កើន​ល្បឿន​ទៅ​មុខ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម ក្រុម​នេះ​អាច​នឹង​ធ្វើ​សកម្ម​ភាព​កាន់តែ​ច្រើន​ជាង​មុន​ទៅទៀត។

ការវាយប្រហារ​ភេរវកម្ម​​របស់​ពួកគេ​អាច​ធ្វើ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​សងសឹក​ចំពោះ​អ្វី​ដែល​ពួកគេ​បានត់បង់​។ នេះ​ក៏​ជា​អ្វី​ដែល​ពួកគេ​ទំនងជា​ព្យាយាម​ដើម្បី​រស់ សម្រាប់​ដំណាក់កាល​បន្ដបន្ទាប់​ទៀត​។​

យ៉ាងណាក៏ដោយ លោក​Osama Danura អ្នកស្រាវជ្រាវ​ផ្នែក​នយោបាយ​មួយ​រូប​របស់​ស៊ី​រី បាន​និយាយថា ការប្រកាស​ពី​រដ្ឋ​ឯករាជ្យ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ក៏​មិន​អាច​ប្រព្រឹត្ដទៅបាន​យូរអង្វែង​ដែរ ហើយ​ក្រុម​រដ្ឋ​អ៊ីស្លាម​កំពុងតែ​ធ្លាក់ចុះ​ពី​ភាព​ជា​រដ្ឋ​ឯករាជ្យ​របស់​ខ្លួន ហើយ​ធ្លាក់​ក្នុង​រចនាបថ​ចាស់​របស់​ក្រុម​សកម្មប្រយុទ្ធ​អាល់​កៃ​ដា​។​

លោក​ថា ជាមួយនឹង​យុទ្ធនាការ​ប្រទេស​មហាអំណាច​ជា​ច្រើន​កំពុងតែ​បង្កើន​ការវាយប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម ដូច្ន​ក្រុម​IS​អាច​ប្រឈម​នឹង​បញ្ហា​តទៅទៀត​៕

1
​​
​​

Related Articles

Back to top button
Close
Close