គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៩វិច្ឆិកា ស្លាប់១៥ នាក់ រងរបួសធ្ងន់ស្រាល ១៩នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ វិច្ចិកា ២០១៥) ៖ យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៥ម្សិលមិញនេះមានចំនួន១៦លើកលើក យប់ ៨លើក ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ចំនួន១៥(ស្រី១នាក់) នាក់និងរងរបួសធ្ងន់១៤នាក់(ស្រី២នាក់) របួសស្រាល ៥នាក់(ស្រី២នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង ១៦លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ៣២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៧គ្រឿង រថយន្តធុនតូច ៩គ្រឿង រថយន្តធុនធំ ៥គ្រឿង យាន្តផ្សេងៗ ១លើក ។
មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៥លើក ប្រជែងគ្រោះថ្នាក់៣លើក បត់គ្រោះថ្នាក់ ៣លើក ស្រវឹង ៤លើក មិនប្រកាន់ស្តាំ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់មាន២០នាក់(យប់ ១១នាក់) ៕