សាលារាជធានីភ្នំពេញនឹងបង្កើតភ្នាក់ងារអនាម័យបរិស្ថាននៅតាម ខណ្ឌសង្កាត់នីមួយៗ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ វិច្ចិកា ២០១៥) ៖ សាលារាជធានីភ្នំពេញនឹងបង្កើតភ្នាក់ងារអនាម័យ និងបរិស្ថាននៅតាម ខណ្ឌសង្កាត់ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងការលើកផែនការ តាមភូមិសាស្ត្រខណ្ឌនីមួយៗជុំវិញបញ្ហាសំរាម ដែលជាបញ្ហាធំមួយក្នុងរាជធានីភ្នំពេញ។
ការបង្កើតនេះ ភ្នាក់ងារអនាម័យ និងបរិស្ថាននៅតាម ខណ្ឌសង្កាត់គឺជាលទ្ធផល ដែលចេញពីច្ចប្រជុំលើសេចក្តីព្រាងកិច្ចសន្យាស្តីពីការធ្វើអាជីវកម្ម សេវាកម្មសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងរវាងខណ្ឌទាំង ១២ ក្នុងរាធានីភ្នំពេញ ជាមួយតំណាងក្រុមហ៊ុនស៊ីនទ្រីកាលពីម្សិលមិញ។
គ្រប់ភាគីពាក់ព័ន្ធ បានសម្រេចថា ដើម្បីមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាសំរាម ឲ្យបានកាន់តែប្រសើរ ក្នុងភូមិសាស្ត្រទាំង ៩ ៦សង្កាត់ ក្នុងរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញនឹងបង្កើតទីលានចាក់សំរាមថ្មី, មធ្យោបាយដឹកជញ្ជូនសំរាម, តារាងតម្លៃ និងភ្នាក់ងារអនាម័យ បរិស្ថាន តាមសង្កាត់នីមួយៗ៕