លោក ​អូ​បា​ម៉ា ​​នៅ​តែ​​ទទូច​ឲ្យ​ចិន​​ឈប់​ទាមទារ​​កាន់កាប់​​ក្នុង​ដែន​​សមុទ្រ​ចិន​​ខាងត្បូង​

សារព័ត៌មាន​​ Cambodia News/

អាមេរិក (១៨ វិច្ចិកា ២០១៥) ៖ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​លោក បេនី​ណូ អា​គីណូ នៅក្រៅ​កិច្ចប្រជុំ​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បាន​និយាយ​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​នេះ​ថា ចិន​ត្រូវ​តែ​បញ្ឈប់​ការអះអាង​របស់​ខ្លួន​ចង់​កាន់កាប់​ដី​នៅក្នុង​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀត​ទៅ​។ ​

​ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធានា​ធីបតី​ហ្វីលីពីនក៏​បានបញ្ជាក់​ជំហរ​យល់ព្រម​ជា​មួយ​អាមេរិ​ក​ដែរ ដោយ​យល់​ស្រប​ទៅលើ​សម្ដី​របស់​លោក​អូ​បា​ម៉ា​ថា ច្បាប់​ទាក់ទង​នឹង​សេរីភាព​ក្នុង​ការរុករក​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង គួរតែ​ត្រូវបាន​លើកកម្ពស់ ដើម្បី​ជា​សម្អាង​មួយ​សម្រាប់​ប្រទេស​មាន​ជម្លោះ​ជាមួយ​ចិន ក្រោយពេល​ចិន​ថា​ដែនសមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងមូល​គឺជា​ដែន​អធិបតេយ្យ​របស់គេ​។

​ជា​ការកត់សម្គាល់ អាមេរិក​តែងតែ​លូកដៃ​ចូល​ក្នុង​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​បច្ចុប្បន្ន​ចិន​កំពុងតែ​តឹងសរសៃក​ជាមួយ​ហ្វីលីពីន​និង​វៀតណាម​។ អាមេរិក​បាន​សម្រេច​ជួយ​វៀតណាម និង​ហ្វីលីពីន​តាមរយៈ​ហេតុផល​ផ្សេងៗ​ដែល​អាមេរិក​យល់ថា​ស្របតាម​ច្បាប់​អន្ដរជាតិ​។

ការ​មើលឃើញ​ពី​ទិដ្ឋភាព​ខាងក្រៅ​អាច​បញ្ជាក់បាន​ថា អាមេរិក​ចង់​ទទួលបាន​ផលចំណេញ​ពី​វៀតណាម​និង​ហ្វីលីពីន នៅពេល​ជួយ​ប្រទេស​ទាំង​ពីរ​ទាមទារ​ដែន​កម្មសិទ្ធិ​ពី​ចិន ប៉ុន្ដែ​ទិសដៅ​ពិតប្រាកដ​របស់​អាមេរិក គេ​មិន​ទាន់​អាច​វាស់​ស្ទង់​បាន​ថា​ដើម្បី​អ្វី​ឡើយ​៕

1

Related Articles

Back to top button
Close
Close