ពួកឧទ្ទាមរដ្ឋអ៊ីស្លាម នឹងធ្វើការវាយប្រហារ ប្រទេសណា ដែលចូលរួមវាយប្រហារមកលើប្រទេសស៊ីរី
សារព័ត៌មាន Cambodia News/
ស៊ីរី (១៨ វិច្ចិកា ២០១៥) ៖ ពួកឧទ្ទាមរដ្ឋអ៊ីស្លាម បានគំរាមតាមរយៈវីដេអូមួយ កាលពីថ្ងៃទី១៦.១១.២០១៥ ម្សិល មិញនេះថា ខ្លួននឹងធ្វើការវាយប្រហារ រាល់ប្រទេសណា ដែលបានចូលរួម ក្នុងការវាយប្រហារ ប្រទេសស៊ីរី ហើយខ្លួននឹងធ្វើឲ្យប្រទេសទាំងអស់នោះ ឈឺចាប់ដូចដែលខ្លួន បានធ្វើដាក់ប្រទេសបារាំង កាលពីពេលថ្មីៗនេះ ហើយខ្លួននឹងធ្វើការវាយប្រហារ លើក្រុងវ៉ាស៊ីនតោន ក្នុងពេលឆាប់ៗនេះដែរ ។
ពួកឧទ្ទាមទាំងនេះ ក៏បានបញ្ជាក់ថា នឹងធ្វើការវាយប្រហារ លើក្រុងវ៉ាស៊ីនតោនផងដែរ ។ ការបង្ហោះវីដេអូនេះ បានធ្វើឡើង បន្ទាប់ពីប្រទេសបារាំង បានបង្កើនការទំលាក់គ្រាប់បែក លើក្រុមរដ្ឋអ៊ិស្លាម នៅស៊ីរី ដើម្បីសងសឹក មកលើក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ដែលបានធ្វើការវាយប្រហារ យ៉ាងសាហាវឃោរឃៅ ទៅលើទីក្រុងប៉ារីស កាលពីថ្ងៃ សុក្រ ទី១៣ វិច្ឆកា បណ្តាលឲ្យមនុស្ស ប្រមាណ១២៩នាក់ស្លាប់ និងមនុស្សរងរបួស យ៉ាងរង្គាល ៕