រដ្ឋសភា​សម្រេច​ដក​អភ័យឯកសិទ្ធិ​លោក សម រង្ស៊ី​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៦ វិច្ចិកា ២០១៥) ៖ យោងតាម​ប្រកាស​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​ បានឲ្យ​ដឹង​ថា លោក សម រង្ស៊ី ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិក​ភាពជា​សមាជិក​រដ្ឋសភា មណ្ឌល​កំពង់ចាម នីតិកាល​ទី​៤​។

ប្រកាស​បាន​បន្ត​ថា អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ត្រូវ​ទទួល​អនុវត្ត និង​ប​ទិ​ផ្សាយ​សេចក្ដីប្រកាស​នេះ​ក្នុង​រដ្ឋសភា និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ សេចក្ដីប្រកាស​នេះ មាន​អនុភាព​គតិយុត្តិ​ចាប់តាំងពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា បាន​កោះប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា និង​ពិនិត្យមើល​របាយការណ៍​ស្តីពី​សំណុំរឿង​ពាក់ព័ន្ធ នឹង​ការអនុវត្ត​ទោស​ទៅលើ​ទណ្ឌិត​ឈ្មោះ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ កិច្ចប្រជុំ​បន្ទាន់​នេះ គឺ​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​៕

1

2

Related Articles

Back to top button
Close
Close