រដ្ឋាភិ​បាល​​បង្កើត​​គណៈកម្មការ​​ត្រៀម​​ចាប់​ខ្លួន​​លោក​សម រង្ស៊ី​

​សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ​ (១៦ វិច្ចិកា ២០១៥) ៖ យោង​តាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ ចេញ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា កាលពី​ម្សិល​មិញ បានឲ្យដឹងថា នៅក្នុង​សេចក្តីសម្រេច​បង្កើត​គណៈ​ក​ម្មការ​​មួយ ដើម្បី​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​ដីកា​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ក្នុងនោះ រដ្ឋាភិបាល​បាន​តែងតាំង​លោក ឯម សំអាន ជា​ប្រធាន និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​អនុប្រធាន​។​

សូមបញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ  បាន​ចេញ​ដីកា​«​ចាប់ខ្លួន​លោក​សម រង្ស៊ី ពី​បទ​ចោទប្រកាន់ បរិហាកេរ្តិ៍​សាធារណៈ និង​ញុះញង់​ឲ្យមាន​ការរើសអើង​»​។ ដីកា​នេះ បាន​ផ្សព្វផ្សាយ​ឲ្យដឹង នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​។

នៅក្នុង​ដីកា​តុលាការ​សម្រេច​ផ្តន្ទាទោស លោក សម រង្ស៊ី ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល​។ ដីកា​ចាប់ខ្លួន​លោក សម រង្ស៊ី នេះ ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​លោក ការ សា​វុត្ថ មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ លោក ហោ ណាំហុង​៕

4

 

CaptureCapture.PNG1

Related Articles

Back to top button
Close
Close