ជនជាតិចិន១៦៨ នាក់ពាក់ព័ន្ធនឹងករណីជំរិតតាម Internet បានបញ្ជូនចេញ​ពី​កម្ពុជា​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (១០ វិច្ចិការ​ ២០១៥) ៖ នេះបើតាម សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News កាលពីពេលថ្មីៗនេះជនជាតិចិនចំនួន១៦៨នាក់ ដែលត្រូវបានឃាត់ខ្លួន នៅទីតាំងផ្សេងៗគ្នា ​ ពាក់ព័ន្ធ​នឹងករណី​ជំរិតទារ​ប្រាក់តាមប្រព័ន្ធ Internet ត្រូវបានអាជ្ញាធរកម្ពុជា បញ្ជូនទៅ​កាន់​ប្រទេសចិនវិញ នៅវេលាយប់រំលង​អាធ្រាត ឈានចូលថ្ងៃទី១០វិច្ឆិកានេះ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងទៀត​ថា ការរៀបចំបញ្ជូនជនជាតិចិនទាំងនេះ ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ នៃ​ក្រសួង​​​​​​មហាផ្ទៃ សហការ​ជាមួយ ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ប្រទេស​ចិន។

សូមបញ្ជាក់ថា បន្ទាប់​ពី​ធ្វើ​សន្និសីទកាសែត​រួច ជនជាតិ​ចិន​ទាំង​១៦៨​នាក់ ត្រូវ​បានបញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​ទាំង​យប់​ ដោយយន្តហោះពិសេស របស់ប្រទេសចិន ដើម្បី​ឲ្យ​សមត្ថកិច្ច​ចិន​ធ្វើការ​ចាត់ចែង​ទៅ​តាម​ផ្លូវច្បាប់៕

5

 

 

Related Articles

Back to top button
Close
Close