អាកាសធាតុត្រជាក់អមជាភ្លៀងនៅកម្ពុជាអាចអូសបន្លាយដល់ថ្ងៃទី១២ វិច្ឆិកា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ វិច្ចិការ ២០១៥) ៖ ការប្រែប្រួលអាកាសធាតុ នៅកម្ពុជា នាប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែកម្ពុជាទទួលរងនូវឥទ្ធិពល ខ្យល់ម៉ូសុងឦសាន និង សម្ពាធទាប ពីភាគខាងត្បូងប្រទេសវៀតណាម ដែលធ្វើឲ្យបរិយាកាស មានសំណើមខ្ពស់ ដោយ ជួបទៅនឹងខ្យល់ត្រជាក់ ហើយស្ងួត ធ្វើឲ្យកកើតឡើងនូវពពក បណ្ដាលឲ្យមានភ្លៀងធា្លក់ ជាបន្តបន្ទាប់ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ ថា ឥទ្ធិពលនេះ នឹងអាចអូសបន្លាយរហូតដល់ថ្ងៃទី ១១ ឬ១២ វិច្ឆិកា ខាងមុខនេះ ហើយនៅរយះពេលនេះ ភ្លៀងអាចនៅតែបន្តធ្លាក់ បើទោះបីប្រទេសកម្ពុជា ឆ្លងផុតរដូវស្សា ឈានចូលរដូវប្រាំង ទាំងស្រុងក៍ដោយ។
គួរបញ្ជាក់ថា សម្ពាធទឹកនៅតាមដងទន្លេ មេគង្គ ទន្លេសាប និងទន្លេបាសាក់ បច្ចុប្បន្ន មានកម្រិតទាប ដោយសារតែមានភ្លៀងធ្លាក់តិច បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ៕