លទ្ធផល​​បណ្ដោះអាសន្ន​ បក្សប្រឆាំង​​លោក​ស្រី​​អ៊ុង​សាន ស៊ូ​ជី​​នាំ​មុខ​

សារព័ត៌មាន​ Cambodia News

​មី​យ៉ាន់​ម៉ា​ (១០ វិច្ចិការ ២០១៥) ៖ ទោះបីជា​មិន​ទាន់​ដឹង​លទ្ធផល​ផ្លូវការ​ក៏ដោយ ប៉ុន្ដែ​តាម​លទ្ធផល​បណ្ដោះ អាសន្ន គណបក្សប្រឆាំង​មី​យ៉ាន់​ម៉ា​បាន​វ៉ា​ដាច់​គណបក្ស​ផ្សេង​ទៀត​ទៅ​ហើយ ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​ជា​សាក​ល​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនោះ​មាន​ទាំង​គណបក្ស​កាន់អំណាច​ផងដែរ​។

ប្រជាជន​មី​យ៉ាន់​បាន​អបអរសាទរ​យ៉ាងខ្លាំង​ដល់​លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ហើយ​ពួកគេ​សង្ឃឹមថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​នឹង​ឈ្នះ​ការបោះឆ្នោត​ជា​ប្រវត្ដិសាស្ដ្រ​នេះ​។  

តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​របស់​លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី បានឈ្នះ​ជាង​៨០​ភាគរយ​ហើយ​នៃ​សន្លឹកឆ្នោត​ដែល​បាន​រាប់​រហូត​ល​មកដល់ពេលនេះ នៅក្នុង​តំបន់​ដែល​មាន​ចំនួន​ប្រជាជន​ខ្ពស់​។

នៅ​ក្រៅ​តំបន់​ដែល​មាន​ប្រជាជន​ខ្ពស់ គណបក្ស​លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី បានឈ្នះ​ជាង​៦០​ភាគរយ​។​សំឡេងឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ក៏​មាន​ផង​ដែរ​នៅក្នុង​តំបន់​ដែល​ប្រជាជន​គាំទ្រ​ដល់​គណបក្ស​កាន់អំណាច​៕

2


Related Articles

Back to top button
Close
Close