យន្តហោះ​ដឹក​​ទំនិញ​​រុស្ស៊ី​​ធ្លាក់​នៅ​ស៊ូដង់​ខាងត្បូងស្លាប់​៤១​នាក់​​

សារព័ត៌មាន​ Cambodia News/

​រុស្ស៊ី (០៥ វិច្ចិការ ២០១៥) ៖ បើ​តាម​សារព័ត៌មាន​រ៉​យ​ទ័របាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៤​វិច្ឆិកា​ ថា យន្តហោះ​ដឹក​ទំនិញ​របស់​រុស្ស៊ី​បាន​ធ្លាក់ បន្ទាប់​ពី​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​ក្នុង​រដ្ឋធានី​ស៊ូដង់​ខាងត្បូង​។ ហេតុការណ៍​ដ៏​អាក្រក់​នេះ ក៏​បាន​សម្លាប់​មនុស្ស​៤១​នាក់​ផង​ដែរ ហើយ​របាយការណ៍​សារព័ត៌មាន​បានឱ្យដឹង​ថា មាន​តែ​មនុស្ស​២​នាក់​ប៉ុណ្ណោះ បាន​រួចផុត​ពី​សេចក្ដីស្លាប់​។

បើ​តាម​ប្រព័ន្ធ​Twitter​បានបញ្ជាក់​ថា យន្តហោះ​ដឹក​ទំនិញ​របស់​រុស្ស៊ី ផ្ទុក​នាវិក​រុស្ស៊ី​៥​និង​អ្នកដំណើរ​ចំនួន​៧នាក់ ហើយ​យន្ដហោះ​នេះ បាន​ធ្លាក់​នៅ​លើ​ច្រាំងទន្លេ​នី​ល​ ប្រទេសស៊ូដង់ខាងត្បូង​៕

1

 

 

Related Articles

Back to top button
Close
Close