សម្តេច ហ៊ុន សែន ព្រមានបង្កើតច្បាប់ឃោសនាបោះឆ្នោត បើបក្សប្រឆាំងមិនកែទម្លាប់ជេរប្រមាថ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ វិច្ចិការ ២០១៥)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានថា អាចនឹងបង្កើតច្បាប់ស្តីពីការឃោសនាបោះឆ្នោត ខណៈដែលសម្តេច បានប្រតិកម្មនឹងសកម្មភាពមួយចំនួន របស់គណបក្សប្រឆាំង ដែលតែងតែប្រើពាក្យជេរប្រមាថ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងកែរលម្អប្រព័ន្ឋប្រឡាយលូ ដែលជាជំនួយថវិកាដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ នាថ្ងៃទី០៥ វិច្ឆិកានេះ៕