​នៅ​ឆ្នាំ​២០១៥ ជនភៀសខ្លួន​ខុសច្បាប់​​៨០​ម៉ឺន​នាក់​​ចូល​ទឹកដី​អឺរ៉ុប​​ដោយ​​គ្មាន​ការ​អនុញ្ញាត​​

សារព័ត៌មាន​ Cambodia News/​

អឺរ៉ុប (០៥ វិច្ចិការ ២០១៥) ៖ តាម​កិច្ច​សម្ភាស​របស់កាសែត​អាល្លឺម៉ង់ និង​ឱ្យទីភ្នាក់ងារ​ព្រំដែន​អន្តរជាតិ​ ​កាល​ពី​ថ្ងៃទី​០៤ វិច្ឆិកា​ បាន​ឲ្យ​ថា ជន​ភៀសខ្លួន​ខុសច្បាប់​ប្រមាណ​៨០​ម៉ឺន​នាក់ បាន​ចូល​ទឹកដី​អឺរ៉ុប​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​នៅ​​ឆ្នាំ​២០១៥​នេះ​។

​​​ទីភ្នាក់ងារ​ព្រំដែន​អន្តរជាតិបានប្រកាស​អំពាវនាវ​ឱ្យ​បណ្ដា​សមាជិក​​សហភាព​អឺរ៉ុប​ត្រូវ​ឃុំខ្លួន​អ្នកស្វែងរក​សុំ​សិទ្ធិ​ជ្រកកោណ​មិន​ស្របច្បាប់ ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ស្រុកកំណើត​វិញ​។ បើ​មិន​ធ្វើ​ចឹង​នោះទេ ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៅក្នុង​ទឹកដី​អឺរ៉ុប​មិន​ខាន​។

បន្ថែម​លើ​នេះ រដ្ឋ​សហភាព​អឺរ៉ុប​នឹង​ត្រូវតែ​តៀម​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​។ រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៥​នេះ មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ប្រមាណ​៧១​ម៉ឺន​នាក់ បាន​សម្រុកចូល​ក្នុង​សហភាព​អឺរ៉ុប​។

ជនអន្តោប្រវេសន៍​មួយ​ភាគ​ធំ ទៅ​ប្រទេសក្រិក ឆ្លងកាត់​តាម​ប្រទេស​ហុងគ្រី​និង​ប្រទេសក្រូ​អាត​។ បើ​តាម​តួលេខ​ថ្មី​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន អង្គការ​សហប្រជាជាតិ​បានឱ្យដឹងថា ជនភៀសខ្លួន​ជាង​៧៤​ម៉ឺន​នាក់​បាន​គ្រោះថ្នាក់ ដោយសារ​ធ្វើដំណើរ​តាម​ទូក​ឆ្លងកាត់​តាម​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​៕

3

​​

Related Articles

Back to top button
Close
Close