រ៉ឺម៉កដឹកកូនឈើ ត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យស្លាប់ និងរបួស ៥នាក់
សារព័ត៌មាន Cambodia News/
កណ្តាល (០៥ វិច្ចិការ ២០១៥) ៖ កាលពីវេលាម៉ោងជិត១រសៀល ថ្ងៃទី៤ ខែវិចិ្ឆកា បុរសម្នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តដឹងទំនិញធុនធំនិងម៉ូតូសណ្តោង រ៉ឺម៉កដឹកកូនឈើ នៅចំណុចផ្លូវជាតិលេខ៦១ គីឡូម៉ែត្រលេខ១៥-១៦ ភូមិ ព្រែកក្តាម១ ឃុំកកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញះ ម៉ូតូមួយគ្រឿង ណ្ដោងរ៉ឺម៉កដឹកកូនឈើ ឈប់ចាក់សាំង ក្នុងទិសដៅ ពីជើងទៅត្បូង ខណះចាក់រួចរាល់បានបើកបរទៅមុខតិចៗ ក៏មានរថយន្តមួយគ្រឿងម៉ាក Hyundai បើកបរក្នុងល្បឿនលឿន ដែលមានទិសដៅស្របគ្នាមកបុករ៉ឺម៉កដឹកកូនឈើ ពីក្រោយបណ្តាលឲ្យ ស្លាប់ និងរបួស៥នាក់
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ និងប្រជាពលរដ្ឋ បានសហការគ្នាគាស់យកជនរងគ្រោះ មកក្រៅហើយបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ដោយឡែកសាកសពត្រូវបានសមត្ថកិច្ចទាក់ទង ទៅក្រុមគ្រួសារ មកទទួលយក ទៅរៀបចំធ្វើបុណ្យ។
ចំណែករថយន្តបង្កនិងម៉ូតូសណ្តោង រ៉ឺម៉កត្រូវបាន យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕