អធិការបតីអាល្លឺម៉ង់អំពាវនាវឲ្យអឺរ៉ុបជួយគ្នាដោះស្រាយបញ្ហាជនភៀសខ្លួន
សារព័ត៌មាន Cambodia News/
អាល្លឺម៉ង់ (០៤ វិច្ចិការ ២០១៥) ៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអំពាវនាវឲ្យសហភាពអឺរ៉ុបត្រូវតែធ្វើយ៉ាងណាដើម្បីរកដំណោះស្រាយលើបញ្ហាជនភៀសខ្លួន ព្រោះបញ្ហានេះគឺជារឿងសំខាន់ដែលកំពុងប្រឈមមុខ។
លោកបន្ដថា បើសិនជាយើងគិតតែពីខ្លួនឯងនោះ បញ្ហាជនភៀសខ្លួននឹងក្លាយជាបញ្ហាគំរាមកំហែងខ្លាំងក្លាដល់អឺរ៉ុប។ លោកស្រីអធិការបតីជាថ្មីម្ដងទៀត បានសុំឲ្យចែករំលែកគ្នាដោះស្រាយបញ្ហាជនភៀសខ្លួន ព្រោះវាជារឿងសំខាន់នៅក្នុងតំបន់អឺរ៉ុប៕
