គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣ ខែវិច្ឆិកា​ ស្លាប់ ៤​នាក់ របួសធ្ងន់​ស្រាល ២២​នាក់​

សារព័ត៌មាន​ Cambodia News /

ភ្នំពេញ (០៤ វិច្ចិការ ២០១៥) ៖ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​អោយ​ដឹង​ថា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១១​លើក ក្នុង​នោះ​យប់ ៥​លើក​, បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៤​នាក់​(​ប្រុស​) អ្នក​របួសធ្ងន់ ១៥​នាក់​(​ស្រី​៣​នាក់​), របួសស្រាល ៧​នាក់​(​ប្រុស​)​។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង​, រថយន្ត​ធុន​ធំ ២​គ្រឿង​, ម៉ូតូ​រ៉ឺម៉ក ១​គ្រឿង​, និង​ថ្មើរជើង ២​នាក់ ។

​ប្រភព​ព័​ត៌​មាន​ដដែល​ប្រាប់​បន្ត​ថា​មូល​ហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន មិន​គោរព​សិទ្ធ ៥​លើក​, ល្មើស​ល្បឿន ៣​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក​,ស្រវឹង ១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២០​នាក់​(​យប់ ៧​នាក់​)៕

6

 

Related Articles

Back to top button
Close
Close