បុរសម្នាក់ស្រវឹងស្រាដល់ឡប់សតិ ឡើងចាប់រំលោភ យាយអាយុ៧៨ឆ្នាំ បានសម្រេច
សារព័ត៌មាន Cambodia News/
កំពង់ឆ្នាំង (០៤ វិច្ចិការ ២០១៥) ៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា បុរសស្រវឹងស្រាម្នាក់បានឡើងទៅលើផ្ទះលោកយាយ ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលតាំងក្រសាំងបានប្រាប់អោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បាននេះមានឈ្មោះ ជន សន អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជាមនុស្សញៀននឹងស្រា លែងដឹងខុសត្រូវនៅពេលដែលស្រវឹង ចំណែកឯលោកយាយរងគ្រោះមានឈ្មោះ ន ម អាយុ៧៨ឆ្នាំ ។
ក្នុងអំឡុងពេលកើតហេតុ មានក្មេងពីរនាក់ ដើរកាត់ខ្ទមលោកយាយរងគ្រោះ ហើយបានឃើញជនសង្ស័យធ្វើសកម្មភាពចាប់រំលោភលោកយាយអាយុ៧៨ឆ្នាំ ឃើញដូចនេះក្មេងទាំងពីរនាក់បានទៅហៅ បងប្អូន ជាឪពុកមា មកជួយលោកយាយ ក្នុងពេលនោះជនសង្ស័យដែលជាមនុស្សប្រមឹកខួប បានចុះហើយគេចខ្លួនបាត់ទៅ ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចដើម្បីតាមចាប់ខ្លួនជនសង្ស័យ រហូតមកដល់ថ្ងៃទី២ ខែវិច្ឆិកា ទើបសមត្ថកិច្ចបានរកជនសង្ស័យឃើញរួចចាប់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកទឹកផុស និង បានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕