ច្បាប់ថ្មីនៅចិន សិស្សណាលួចចំលងពេលប្រលង នឹងជាប់គុក

សារព័ត៌មាន​ Cambodia News/

ចិន (០៣ វិច្ចិការ ២០១៥) ៖ សម្រាប់អ្នកដែលប្រលង ហើយត្រូវបានគេចាប់បានថា មានការលួចចំលង នៅពេលប្រលង នឹងផ្តន្ទាទោសជាធរមាន ដោយតាមច្បាប់ មាត្រាទី​ ២៨៤​ នៃច្បាប់ព្រហ្មទណ្ឌ ដោយអោយបុគ្គលនោះ ជាប់ពន្ធធនាគាររយៈពេល៧ឆ្នាំ។

1នេះបើយោងតាមច្បាប់ថ្មី ដែលនឹងចាប់ដាក់អោយ ប្រើប្រាស់នៅថ្ងៃទី១ ខែវិច្ឆិកា នេះ គេនឹងធ្វើការរឹតបន្តឹង ច្បាប់នៃការប្រលង នៅប្រទេសចិន។

តាមវិសោធនកម្មនៃច្បាប់នេះ ក៏បានចែងថា ប្រសិនបើបុគ្គលណា រៀបចំការលួចចម្លងនៅពេល ប្រលងអាចជាប់ពន្ធធនាគារ រយៈពេល​៣ឆ្នាំ បើទោសស្រាល តែបើធ្ងន់គឺត្រូវជាប់ទោស៧ឆ្នាំ ក្នុងគុក។ ​

រឿងដែលគេពង្រឹងច្បាប់ នៃការប្រលងនេះ ពីព្រោះនៅក្នុងប្រទេសចិន នៅពេលមានការប្រលងម្តងៗ បេក្ខជនប្រលងតែងតែ មានការចម្លង និងអោយគេប្រលងជំនួស ដែលធ្វើអោយប៉ះពាល់ ដល់ការប្រលងនឹងគុណភាព នៃចំនេះដឹងរបស់សិស្សានុសិស្ស ដែលសិក្សានៅប្រទេសចិន៕ ប្រភព៖ shanghaiist

 

Related Articles

Back to top button
Close
Close