ចិនបញ្ចប់គោលនយោបាយយកកូនមួយតែប្រកាសឱ្យមានកូនតែ២នាក់
សារព័ត៌មាន Cambodia News/
ចិន (៣០ តុលា ២០១៥) ៖ តាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ចេញផ្សាយកាលពីថ្ងៃទី២៩តុលា បានឲ្យដឹងថា ប្រទេសចិនសម្រេចចិត្តបញ្ចប់គោលនយោបាយយកកូនតែមួយហើយ តែយ៉ាងណាក៏ដោយ ចិនប្រកាសឱ្យអនុញ្ញាតឱ្យគូស្វាមីភរិយា មានកូនតែ២នាក់ប៉ុណ្ណោះ។
មូលហេតុដែលអនុញ្ញាតឱ្យមានកូន២ ដោយសារតែអត្រាកំណើនជនចាស់ជរា ច្រើនជាងយុវជន ហើយមនុស្សចាស់អាយុ៥០ឆ្នាំឡើងទៅមានចំនួនជាង១ពាន់លាននាក់នៅពេលបច្ចុប្បន្ននេះ។
បញ្ហានេះ ធ្វើឱ្យការរាំងស្ទះនៃការអភិវឌ្ឍនៅក្នុងប្រទេសចិន។ គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ គូស្វាមីភរិយាអាចមានកូនតែ១ប៉ុណ្ណោះ តែបើសិនមានកូនលើសពី១ ត្រូវផាកពិន័យដោយដកហូតការងារ និងបង្ខំឱ្យរំលូតកូនថែទៀត៕