បាតុករម្នាក់រុញច្រាន និងជេរប្រមាថព្រះសង្ឃមួយអង្គយ៉ាងអសីលធម៌បំផុត
សារព័ត៌មាន Cambodia News/
ហ្វេសប៊ុក (២៧ តុលា ២០១៥) ៖ ព្រះសង្ឃមួយអង្គ ដែលបានស្ថិតក្នុងបរិវេណមុខរដ្ឋសភា ជាទីដែលក្រុមបាតុករជាច្រើននាក់ ធ្វើបាតុកម្មទម្លាក់តំណែងលោកកឹម សុខា នាថ្ងៃម្សិលមិញនេះ ត្រូវបានបុរសវ័យចំណាស់ ម្នាក់ ដែលត្រូវបានគេដឹងថា ជាបាតុករប្រឆាំងលោកកឹម សុខា បានធ្វើសកម្មភាព មិនសមរម្យ មកលើព្រះសង្ឃអង្គនោះ ដោយរុញច្រាន និងប្រើពាក្យជេរប្រមាថ យ៉ាងអសីលធម៌ជាទីបំផុត។
នេះបើតាមវីដេអូក្លីប ដែលបានបង្ហោះនៅថ្ងៃទី២៧តុលានេះ ហើយវីដេអូមានរយៈពេលជិត២នាទី ត្រូវបានគេចាប់អារម្មណ៍ និងចែករំលែកតៗគ្នានៅលើបណ្តាញ សង្គមហ្វេសប៊ុក៕