សាលារាជធានី បង្ហាញគំរោង ធ្វើបង្គោលរបា កាត់ទទឹងផ្លូវ ដេីម្បីអបអរសាទរពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ តុលា ២០១៥) ៖ ពិធីបុណ្យប្រពៃណីជាតិ គឺ ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែ នឹងខិតជិតមកដល់ ក្នុងពេលខាងមុខនេះ ដោយក្នុងនោះ នឹងមាន ទូក ជាច្រើន ចូលរួមធ្វើការ ប្រកួត ក៍ដូចជា មានការ ប្រគុំតន្ត្រី ជាច្រើន ដូចដែលប្រព្រឹត្តិ ទៅជារៀងរាល់ឆ្នាំ។
ក្នុងនោះដែរ សាលារាជធានីភ្នំពេញ បាននឹងកំពុងដំណេីរការជីកគ្រឹះសម្រាប់បង្គោលរបាកាត់ទទឹងថ្នល់ ដេីម្បីអបអរសាទរពិធីបុណ្យអំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែ លេីទីតាំងចំនួន ៤កន្លែង ដូចខាងក្រោមៈ
១-មហាវិថីព្រះនរោត្តម មុខនាឡិកាវត្តភ្នំ
២-មហាវិថីព្រះនរោត្តមខាងជេីងវិមានឯករាជ្យ
៣-មហាវិថីព្រះសីហនុ ខាងលិចយក្សកាច់ក
៤-វិថីព្រះសីុសុវត្ថិ ជិតស្ថានីយ៍បូមទឹកព្រះគន្លង់។