លោក​​ហ៊ុន សែន​៖ ​កម្ពុជា​ជា​​ប្រទេស​​គ្មាន​​ការ​ស្នង​​តំណែង​​នាយករដ្ឋមន្ត្រី​​​ទេ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៩ តុលា ២០១៥) ៖ ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត នៃ​សាកល​​​​​វិទ្យាល័យ​​​​វេ​ស្ទើ​ន នា​ថ្ងៃ​ទី​១៩ តុលា​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម​នឹង​សំណួរ​របស់​ទូរទស្សន៍​ABC អូស្ត្រាលី ដែល​បាន​សួរ​ទៅ​កាន់​លោក​ហ៊ុន ម៉ា​ណែ​ត កាលពី​សប្តាហ៍​មុន ទាក់ទង​នឹង​ការ​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​ពី​ឪពុក​។

ការប្រតិកម្ម​របស់​លោកនាយ​ក​រដ្ឋមន្ត្រី គឺ​បាន​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ មិន​ដែល​មាន​ការ​ស្នង​តំណែង​ឡើយ​ គឺ​អាស្រ័យ​ទៅលើ​ការបោះឆ្នោត ហើយ​ប្រជាពលរដ្ឋ​ជា​អ្នកសម្រេច​៕

 

1

 

Related Articles

Back to top button
Close
Close