រាជរដ្ឋាភិបាល បញ្ជាឲ្យបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធ គ្រប់រូបភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ តុលា ២០១៥) ៖ រាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្តងទៀត បានចេញលិខិតបញ្ជាឲ្យបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធ គ្រប់រូបភាព ដើម្បីបង្កើននូវចំណូលដល់ថវិកាជាតិ។
លិខិតបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ មានខ្លឺមសារទាំងស្រុង ខាងក្រោម៖