សម្តេច ​ហ៊ុន សែន​ ប្រជាជន​កម្ពុជា​ម្នាក់ មាន​ចំណូល​ជា​មធ្យម ១២២៥ ដុល្លារ​ នៅ​ឆ្នាំ​២០១៥

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៦ តុលា ២០១៥ ) ៖ ក្នុង​កិច្ចប្រជុំ​វេទិកា​ស្តីពី​ការកាត់បន្ថយ​ភាពក្រីក្រ​សកល និង​ការអភិវឌ្ឍ​ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ “​ការអភិវឌ្ឍ​រួម​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា លុបបំបាត់​ភាពក្រីក្រ​” នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​១៦​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់ បាន​កើនឡើង​គួរ​ជាទី​មោទនៈ ពី ២៥៣​ដុល្លារ​អាមេរិក ដល់ ១២២៥ ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៥​។ ​

ចំពោះមុខ​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង សម្តេច​ហ៊ុនសែន បាន​លើកឡើងថា ការកាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​មក​ត្រឹម ១៣,៥% នៅ​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ជោគជ័យ​បំផុត​ទី​៤ លើ​ពិភពលោក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ដោយ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ ក្នុងការ​កាត់បន្ថយ​អត្រា​ភាពក្រីក្រ មុន​កាលបរិច្ឆេទ កំណត់​នា​ចុងឆ្នាំ​២០១៥ ទន្ទឹមនឹង​ការសម្រេចបាន​គោលដៅ​ចំនួន​បួន​ទៀត ដូចជា ការកាត់បន្ថយ​អត្រា​មរណភាព​របស់​កុមារ និង​ការលើកកម្ពស់​សុខភាព​មាតា ជាដើម​។​

សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា “​លទ្ធផល​ដែល​កម្ពុជា​ទទួលបាន​ខា​ង​លើ​នេះ ពិតជា​មិនអាច​កាត់ផ្តាច់​បាន​ពី​ការជួយជ្រោមជ្រែង​ដ៏​សប្បុរស ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​ទាំងឡាយ​នោះឡើយ ពិសេស​មិត្ត​ចិន ដែល​បាន​ជួយ​យ៉ាងច្រើន​ដល់​កម្ពុជា ក្នុងការ​វិនិយោគ ទាំង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទាំង​លើ​ការកសាង​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​៕​

5

 

Related Articles

Back to top button
Close
Close