គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៤ តុលា ស្លាប់ ៩នាក់ របួស ២៤នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ តុលា ២០១៥) ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៥លើក ( យប់ ៧លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ (ស្រី២នាក់) អ្នករបួសធ្ងន់១៣នាក់ (ស្រី៣នាក់) និងរបួសស្រាល១១នាក់ (ស្រី៣នាក់)។ នេះបើតាមរបាយការណ៍របស់ប៉ូលិស។
របាយការណ៍បង្ហាញថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៥លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៧ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ២១ គ្រឿង រថយន្តធុនតូច ៦ គ្រឿង និងថ្មើរជើងម្នាក់។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៥ លើក មិនប្រកាន់ស្តាំ ៣ លើក បត់គ្រោះថ្នាក់ ២ លើក ស្រវឹង ៣ លើក កត្តាយានយន្ត ១ លើក និងមនុស្សដើរឆ្លងផ្លូវ ១ លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ២៩ នាក់ (យប់ ៧ នាក់)។
រថយន្តពិន័យសរុបចំនួន ២៧៤ គ្រឿង (រថយន្តធំ ១៥ គ្រឿង) ស្មើនឹង ២៧៤ ករណី ល្មើសក្រដាសស្នាមមាន ២៣៤ គ្រឿង ស្មើនឹង២៣៤ករណី ចំពោះករណីល្មើសបច្ចេកទេស ៤០ គ្រឿងស្មើនឹង ៤០ ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៨៧០ គ្រឿង៕