មនុស្ស​៦​នាក់​ស្លាប់​និង​១៨​នាក់​រងរបួស​នៅក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​​៧​តុលា​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៨ តុលា ២០១៥) ៖ នៅ​ថ្ងៃ​ទី​៧​ខែ​តុលា​មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន​៩​លើក យប់​៤​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​៦​នាក់​(​ប្រុស​) អ្នករបួសធ្ងន់​៩​នាក់​(​ប្រុស​) និង​របួសស្រាល​៩​នាក់​(​ស្រី​ម្នាក់​)​។ ក្នុង​គ្រោះ​ថ្នាក់ ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១១​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង​,​រថយន្ត​ធុន​ធំ​១​គ្រឿង​និង​កង់ ១​គ្រឿង ។​

​មូលហេតុ​ដែល បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៤​លើក​,​មិន​គោរព​សិទ្ធ​,​មិន​ប្រកាន់​ស្តាំ ១​លើក​,​ប្រជែង​គ្រោះថ្នាក់ ១​លើក​,​កត្តា​យានយន្ត ១​លើក និង​ស្រវឹង ១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១១​នាក់​(​យប់​៣​នាក់​) ។

រថយន្ត​ពិន័យ​សរុប​ចំនួន ៧២៥​គ្រឿង (​រថយន្ត​ធំ ២០៦​គ្រឿង​) ស្មើ​និង ៧២៥​ករណី​ល្មើស​ក្រដាស​ស្នាម​មាន​៥០៣ គ្រឿង ស្មើនឹង​៥០៣​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​២២២ គ្រឿង​ស្មើនឹង ២២២​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១.២៦០ គ្រឿង​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​៕

1

Related Articles

Back to top button
Close
Close