ខឹងប្តីចោទថា មានសហាយ លោតសម្លាប់ខ្លួន ពីលើផ្ទះជាន់ទី២ ស្លាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ តុលា ២០១៥) ៖ នៅម៉ោង១១ យប់ ថ្ងៃទី៦ ខែតុលា ស្រ្តីម្នាក់បានខឹងប្តីរបស់ខ្លួនចោទថា មានសហាយ បានលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ បណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅចំណុចផ្ទះលេខ១២១ ផ្លូវ១៩២Z ក្នុងសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នុំពេញ។
ស្រ្តីរងគ្រោះមានឈ្មោះ ឃិន រដ្ឋា ភេទស្រីអាយុ២៥ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនផែស្ងួតតេងឡាយ និងស្នាក់នៅផ្ទះជួល នៅកន្លែង កើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិផ្លូវពោធិ៍វង្សឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិសាត់ ចំណែកប្តីរបស់ស្រ្តីរងគ្រោះ មានឈ្មោះ ផានី អាយុ៣០ឆ្នាំ បានរត់គេចខ្លួនបាត់ បន្ទាប់ពីប្រពន្ធស្លាប់។
បើតាមការប្រាប់ឲ្យដឹងពីអ្នក ដែលរស់នៅជិតបន្ទប់ជួលនោះ បានប្រាប់ថា មុនកើតហេតុគឺជនរងគ្រោះ និងប្តីបានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំងតាំងពីម៉ោង៧៖០០នាទីល្ងាច ថ្ងៃដដែលនោះ ដោយប្តីជនរងគ្រោះបានចោទថា ប្រពន្ធលួចមានប្រុសថ្មីក្បត់ខ្លួន។
តែជនរងគ្រោះបានប្រកែកថា មិនបានក្បត់ដូចពាក្យប្តីចោទនោះទេ ហើយការឈ្លោះប្រកែកគ្នា នោះកាន់តែខ្លាំងឡើងៗ ក្រោយមកជនរងគ្រោះ បានលោតពីលើផ្ទះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តងបន្ទាប់ពីឃើញប្រពន្ធរបស់ខ្លូន បានលោតសម្លាប់ខ្លួន ប្តីរូបនោះបានរត់គេចខ្លួនបាត់ភ្លាមៗផដែរ៕