គ្រូអគតិម្នាក់ដាក់ទណ្ឌកម្មឱ្យសិស្សប្រុសស្រាតសំពត់សិស្សស្រីនៅមុខមិត្តរួមថ្នាក់
សារព័ត៌មាន Cambodia News/
ស្វាយរៀង ( ០១ តុលា ២០១៥) ៖ គ្រូអគតិម្នាក់បានដាក់ទណ្ឌកម្ម សិស្សស្រីម្នាក់ អាយុ១១ឆ្នាំឲ្យ ឡើងឈរលើតុក្នុងថ្នាក់រៀន ហើយឲ្យលើកដៃ ឡើងលើបែរមុខរកមិត្តរួមថ្នាក់ រួចប្រើឲ្យសិស្សប្រុស សម្រាតសំពត់ និងខោក្នុងរបូត ដល់កែងជើង ដោយសារកុមារីរងគ្រោះអានអក្សរលើក្តារខៀនមិនរួច(មិនចេះអានអក្សរ)។
ករណីនេះកើតឡើងកាលពីរថ្ងៃទី១៨ ឧសភា ២០១៥ វេលាម៉ោង៩ និង១០នាទីព្រឹក នៅសាលាបឋមសិក្សា ហ៊ុនសែនវត្តថ្មី ស្ថិតនៅភូមិតាបោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
លោកយាយឈ្មោៈសារ៉ន អាយុ៦៤ឆ្នាំ បានប្រាប់ឲ្យដឹងថា ចៅស្រីរបស់គាត់ ត្រូវគ្រូឈ្មោះដួង ស៊ីណាត ភេទប្រុស អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី២ សាលាបឋមសិក្សាហ៊ុនសែន វត្តថ្មីធ្វើ ទារុណកម្មយ៉ាង អសីលធម៌ ដោយឲ្យចៅស្រីរបស់គាត់ ឈរនៅលើតុបែរមុខទៅរកសិស្សរួមថ្នាក់ រួចបញ្ជាឲ្យ លើកដៃឡើងលើហើយប្រើសិស្សប្រុស ម្នាក់សម្រាតសំពត់ និងខោក្នុងរបូតដល់ កែងជើងអាក្រាតកាយ។
ទាក់ទិនករណីនេះដែរ លោកពៅ សាមឿន នាយកសាលាបឋមសិក្សាហ៊ុនសែនវត្តថ្មី បានឲ្យដឹងថា គ្រូឈ្មោះដួង ស៊ីណេត ពិតជាបាន ធ្វើទារុណកម្មសិស្ស ដោយសម្រាតសំពត់សិស្ស ស្រីពិតប្រាកដមែន ប៉ុន្តែកន្លងមក រូបលោ កមិនបានដឹងទេទើបតែលោកយាយកុមារីរងគ្រោះ មកប្តឹងទើបបែកធ្លាយ រឿងពីរមុនៗលោកក៏ បានរាយការណ៍ ជូនមន្ទីរអប់រំយុវជន និងកីឡាខេត្តរួចហើយដែរ។
បន្ទាប់ពីបែកធ្លាយរឿងនេះ មាតាបីតាសិស្ស ដែលស្ថិតនៅភូមិតាបោង ឃុំសង្កែ ស្រុករំដួល វិញក៏បានសំណូមពរដល់ក្រសួងអប់រំយុវជន និងកីឡាឲ្យបញ្ឈប់ ឬដកគ្រូឈ្មោះដួង ស៊ីណេត ចេញពីសាលាហ៊ុនសែនវត្តថ្មី ពួកគាត់មិនអាច ទទួលយកគ្រូអសីលធម៌ ឲ្យមកបង្រៀនកូនៗ ពួកគាត់ទៀតឡើយ។ ទាក់ទិនករណីចោទ ប្រកាន់នេះដែរមិនអាចរកការបំភ្លឺពី គ្រូឈ្មោះដួង ស៊ីណេត បានទេ នៅថ្ងៃទី៣០ កញ្ញា នេះ៕ ដោយ៖ យុវវ័យថ្មី