សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរនិវត្តន៍មកកាន់កម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ កញ្ញា ២០១៥) ៖ កិច្ចប្រជុំកំពូល (UN) នៅទីក្រុង New York, USA បានបញ្ចប់ប្រកបដោយលទ្ឋផលដ៏ត្រចះត្រចង់ ដែលមេដឹកនាំពិភពលោកបានប្តេជ្ញាបន្តជួយគ្នាទៅវិញទៅមកដើម្បីកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានសន្យាក្នុងការគាំទ្រ និងលើកតម្កើងសិទ្ឋិស្រ្តី និងផ្តល់ឧិកាសដល់ស្រ្តីចូលរួមក្នុងកិច្ចការសង្គមកាន់តែច្រើនឡើងថែមទៀត។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និង គណៈប្រតិភូជាន់ខ្ពស់កំពុងធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយមានការអញ្ជើញជូនដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត តំណាងអចិន្រៃ្តយ៍ប្រចាំ(UN) ព្រម
ទាំងអស់លោក លោកស្រីឥស្សរៈជនការទូតរបស់កម្ពុជាជាច្រើនរូបទៀតផង។ សម្តេចតេជោ និងគណៈប្រតិភូ នឹងអញ្ជើញមកដល់រាជធានីភ្នំពេញនៅ ថ្ងៃ អង្គារ៍ ទី២៩ ខែ កញ្ញា ឆ្នាំ២០១៥ ស្អែកនេះ ៕