ក្រសួង​​យុត្ដិ​ធម៌​​បញ្ជាក់​ថា​ ​​គ្មាន​​ការ​​ដោះ​លែង​​អ្នក​ទោស​​នៅ​ក្នុង​​ថ្ងៃ​​ភ្ជុំបិណ្ឌ​​នោះ​ទេ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៩ កញ្ញា ២០១៥) ៖ មន្ដ្រី​អ្នកនាំពាក្យ ក្រសួង​យុត្តិធម៌ បានបញ្ជាក់​ថា ក្រសួង​គ្មាន​ផែនការ​ដោះលែង​អ្នកទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះទេ   ប៉ុន្ដែ​ការដោះលែង​ត្រូវ​ធ្វើ​ឡើង​តែ​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ​ចំនួន​បី ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។

ការដោះលែង​និង​លើកលែង​អ្នកទោស​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ មិន​មាន​ក្នុង​គម្រោង​ប្រចាំ​ឆ្នាំ​នោះ​ទេ​។ ប៉ុន្ដែ​ការដោះលែង និង​បន្ធូរបន្ថយ​ទោស​នេះ​មាន​តែ​ពិធីបុណ្យ​ធំៗ​ចំនួន​បី​ប៉ុណ្ណោះ​ក្នុងនោះ គឺ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ  បុណ្យ​អ៊ុំ​ទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បុណ្យពិសាខបូជា​។ នេះ​ជា​ការអះអាង​របស់​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌៕

3

 

 

Related Articles

Back to top button
Close
Close