បុរសទះកំផ្លៀងក្មេងស្រីនៅក្នុងសាលា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កញ្ញា ២០១៥) ៖ កាលពីរសៀលថ្ងៃទី២១ កញ្ញា បុរសវ័យចំណាស់ម្នាក់ ដែលចូលទះកំផ្លៀងក្មេងស្រី នៅសាលាជាស៊ីម បឹងកេងកងកាលពីរសៀលថ្ងៃទី០១កក្កដា កន្លងទៅនេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែទោសត្រូវបានព្យួរ៧ខែ ដោយអនុវត្តទោសតែ៣ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល។
បុរសវ័យចំណាស់ ជាជនជាប់ចោទ ឈ្មោះ ទេព ឃួន ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» តាមបញ្ញាតិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក ក្មេងស្រីរងគ្រោះ ឈ្មោះ ញ៉ែម ច័ន្ទធីតា ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង៕