អដ្ឋិធាតុរបស់លោក ជា ស៊ីម ​ត្រូវ​យក​ទៅ​តម្កល់នៅខេត្ត​ព្រៃវែង​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (១៨ កញ្ញា ២០១៥)  ៖ សេចក្តីជូនដំណឹង​របស់​សាលារាជធានីភ្នំពេញ​ឲ្យ​ដឹង​ថា​នៅថ្ងៃ​ទី​១៨ខែកញ្ញា ឆ្នាំ​២០១៥នេះ​​ អដ្ឋិធាតុ​រប​ស់​លោក ជា ស៊ីម នឹង​​​ដង្ហែ​​ ចេញ​ពី​ភូមិគ្រឹះនៅចំការមនចាប់ពីម៉ោង​៧ព្រឹក ឆ្ពោះទៅ​ស្រុកកំណើត​របស់លោកក្នុង​​ភូមិ​កន្លែង​ជ្រៅ ឃុំក្របៅ​ ស្រុកកំចាយ​មារ ខេត្ត​ព្រៃ​វែង។

សេចក្តីប្រកាស​បន្ត​ថា​កំណាត់​ផ្លូវ​នរោត្តម​ចាប់​ពីស្តុបក្រសួង​មហាផ្ទៃ​រហូត​ដល់​ស្តុប​ព្រះអង្គ​ឌួង ផ្លូវ​ក្រមួន​សរ កំណាត់មហាវិថី​ព្រះមុនីវង្ស​ចាប់ពីស្តុប​BKC​រហូត​ដល់​មុខ​ស្ថាន​ទូត​បារាំង ឆ្លងកាត់ស្ពា​នជ្រោយ​ចង្វារ​និង​ផ្លូវ​ជាតិ​លេខ​៦អា រួច​បទស្តាំ​ឆ្លង​កាត់ស្ពាន​ព្រែក​តាមាក់។

​គួរបញ្ជាក់​ថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​លោក ជា ស៊ីម បាន​ទទួលមរណភាព​កាលពី​ម៉ោង​៣ និង​៤៥​នាទី រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ដោយ​រោគាពាធ៕ ដោយ៖ ហេង នាង​

1
ប៉ូលី​សធ្វើ​ការ​បិទ​ផ្លូវក្នុង​ពិធីដង្ហែ​​អដ្ឋិធាតុ ​រប​ស់​លោក ជា ស៊ីម ​ពី​ភូមិគ្រឹះនៅចំការមន ឆ្ពោះទៅ​ស្រុកកំណើត​របស់លោកក្នុង​​ភូមិ​កន្លែង​ជ្រៅ ឃុំក្របៅ​ ស្រុកកំចាយ​មារ ខេត្ត​ព្រៃ​វែង។

Related Articles

Back to top button
Close
Close