រដ្ឋាភិបាលបានសម្រេច​កំណត់​យក​ថ្ងៃទី​១១មីនា​ ​ជាទិវា​ជាតិ​អំណាន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៧ កញ្ញា ២០១៥) ៖ រាជ​រដ្ឋា​ភិបាល​​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ជា​ទិវា​ជាតិអំណាន ដើម្បីបណ្តុះទម្លាប់​អាន ជម្រុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែង​និពន្ធ​​រួមចំណែកការពារ និង​ពង្រឹង​វប្បធម៌​​​ខ្មែរ​។

​អនុក្រឹត្យ​របស់​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​ ចេញផ្សាយ​នៅថ្ងៃទី១៦​ ខែកញ្ញា ឆ្នាំ២០១៥ ​បាន​លើកឡើងថា គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ វិស័យ​ឯកជន និង​គ្រឹះស្ថានសិក្សា​នានា ចូលរួម​បំផុស​មន្ត្រីរាជការ សិស្ស និស្សិត កម្មករ និយោជិត និយោជក កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន ដើម្បី​បង្កើត​ស្មារតី​ប្រឡងប្រណាំង​អាន និង​តែង​និពន្ធ​៕

Capture

 

Related Articles

Back to top button
Close
Close