អាកាសធាតុប្រទេសកម្ពុជាកំឡុងពេលបីឆ្នាំចុងក្រោយនេះ
សារព័ត៌មាន Cambodia News/
ដោយ៖ គីមស្រង់
ភ្នំពេញ (១៦ កញ្ញា ២០១៥) ៖ បរិយាកាសដែលមនុស្សរស់នៅជាមួយសព្វថ្ងៃនេះ បាននឹងកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ដែលក្លាយជាកត្តាមួយរារាំងដល់ដំណើរការសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមិនថានៅប្រទេស ណានោះទេ។
ជាក់ស្តែង ថ្មីៗនេះមានព័ត៌មានអំពីការបាត់ជីវិតមនុស្សដោយសារតែអាកាសធាតុកាន់ តែប្រែជាក្តៅទៅៗ ជាពិសេសគឺនៅប្រទេសឥណ្ឌាដែលអត្រាមនុស្សស្លាប់ដោយសារកំដៅខ្លាំងមានប្រ មាណជាង១៨០០នាក់ យោងតាមសារព័ត៌មាន The Weather Channel, LLC នាថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ។
ការប្រែប្រួលសីតុណ្ហភាពនេះក៏បានកើតមានដែរនៅប្រទេសកម្ពុជាសព្វថ្ងៃ ដែលធ្វើឲ្យ ប្រជាជនមានការលំបាកក្នុងការធ្វើដំណើរនិងសកម្មភាពផ្សេងទៀត ប៉ុន្តែពុំមានករណីបាត់បង់ជីវិត នៅឡើយ។
ដោយហេតុថាជីវិតមនុស្សបានផ្សារភ្ជាប់នឹងបរិយាកាសជុំវិញ វាជាកាតព្វកិច្ចដ៏ចម្បងរបស់ មនុស្សក្នុងការចូលរួមថែរក្សាដើម្បីអោយពិភពលោកមានភាពយូរអង្វែង។ ហេតុដូចនេះ សារព័ត៌មាន យុវជនថ្មីសូមលើកយកអំពីព័ត៌មានដែលទាក់ទងនឹងអាកាសធាតុប្រទេសកម្ពុជាកំឡុងពេលបីឆ្នាំចុង ក្រោយនេះ មកធ្វើការប្រៀបធៀបដើម្បីរិះរកមធ្យោបាយក្នុងការកាត់បន្ថយល្បឿននៃការប្រែប្រួលអា កាសធាតុនេះដែលមានដូចខាងក្រោម ៖
យោងតាមគេហទំព័រ Weather Underground របស់ The Weather Channel, LLC បានឲ្យដឹង ថាកាលពីខែមេសាពីរឆ្នាំកន្លងមកគឺក្នុងឆ្នាំ២០១៣ សីតុណ្ហភាពរបស់ទីក្រុងភ្នំពេញមានអប្បបរមា២៨ អង្សារនិងអតិបរមា៤០អង្សារ ដែលអតិបរមានេះបានថយនៅត្រឹម៣៧អង្សារនៅក្នុងឆ្នាំ២០១៤។ ផ្ទុយ ទៅវិញនៅក្នុងឆ្នាំ២០១៥នេះ បានត្រលប់មកស្មើនឹងអតិបរមានៅក្នុងឆ្នាំ២០១៣វិញ តែកំរិតកម្តៅមាន ការប្រែប្រួលខ្លាំងដែលធ្វើឲ្យប្រជាជនកម្ពុជាមានការពិបាកទ្រាំបានក្រោនកម្ពៅថ្ងៃសព្វថ្ងៃនេះ។
ជាការពិតណាស់ដែលថាចំនួនយានជំនិះនៅប្រទេសកម្ពុជាបានកើនឡើងជាលំដាប់ ហើយ កត្តាយានជំនិះនេះហើយគឺជាផ្នែកមួយដែលបង្ករអោយមានផ្សែងបំពុលបរិយាកាសបាន។
យ៉ាងណា មិញ ការបាត់បង់ព្រៃឈើក៏ជាកត្តាមួយដែលធ្វើអោយបាត់បង់ប្រព័ន្ធលំនឹងអាកាសធាតុផងដែរ ព្រម ទាំងកត្តាផ្សេងៗទៀតគួបផ្សំគ្នាដូចជា ការដុតថង់ប្លាស្ទីច និងម៉ាស៊ីនចាស់ដែលមានផ្ទុកសារធាតុពុល ។ល។ បើទោះជាមួលហេតុនៃការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជាមានច្រើនសណ្ឋានក៏ដោយ ប្រសិនបើមានការចូលរួមពីសំណាក់ប្រជាជនទាំងអស់គ្នា ជាពិសេសយុវជន គឺមានសារៈសំខាន់ណាស់។ ដូច្នេះ យើងគប្បីផ្តល់តម្លៃអោយបរិយាកាសជុំវិញខ្លួនដោយនាំគ្នាជួយថែរក្សាទាំងអស់គ្នា៕