រថយន្តក្នុងសម័យតស៊ូ របស់សម្តេច តេជោ ហ៊ុន សែន

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០៨ កញ្ញា ២០១៥) ៖ នៅកណ្តាលបញ្ជាការដ្ឋានកងអង្គរក្សទួលក្រសាំង បានតាំងបង្ហាញរថយន្ត ក្នុងសម័យតស៊ូ របស់សម្តេច តេជោ ហ៊ុន សែន ដែល​រថយន្តដាក់តាំងនេះ ត្រូវបាន ដាក់ក្នុងកញ្ចក់យ៉ាងស្អាត និងត្រូវបានចាត់ទុកថា ជារថយន្តដែលវិរៈបុរស កាន់នាវាចង្កូតប្រទេស ធ្លាប់ជិះ ក្នុងសម័យសង្គ្រាម នោះគឺ សម្តេច តេជោ ហ៊ុន សែន តែម្តង ។

សម្តេច តេជោ ហ៊ុន សែន បច្ចុប្បន្នជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា មានគោរមងារជា សម្តេចអគ្គមហាសេនាបតី​តេជោហ៊ុន សែន។

បច្ចុប្បន្ន សម្តេច តេជោ ហ៊ុន សែនជាមេដឹកនាំដ៏សំខាន់មួយរូបក្នុងជួរគណបក្សប្រជាជនកម្ពុជាផងដែរ កាលពីឆ្នាំ១៩៧៩ សម្តេច តេជោ ហ៊ុន សែន បានដឹកនាំទ័ពដើម្បីផ្តួលរលំរបបខ្មែរក្រហម ធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។ ក្រោយប្រទេសជាតិទទួលបានសុខក្សេមក្សាន្តនោះ សម្តេចត្រូវបានគេដាក់ងារថា ជា«វិរៈបុរសសន្តិភាព» ៕

2

 

43

Related Articles

Back to top button
Close
Close