បើមិនចេះអក្សរមិនអាចទទួលបានការងារធ្វើសមរម្យឡើយ

ដោយ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

និង​ អាន ឡឺមែត្រ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា

យើងទាំងអស់គ្នា ​ដឹងថា អក្ខរកម្មគឺមិនមែនគ្រាន់តែជាការទទួលបាននូវបំនិននៃការអាន ការសរសេរនិងគិត​លេខ​ជា​មូល​ដ្នាន​នោះទេ ។ វារាប់បញ្ជូលទាំងការទទួលស្គាល់នូវបទពិសោធន៍នៃជីវិតរស់នៅរបស់អ្នករៀន​និង​ ការជួយ​ពួកគេ​ឲ្យ​ទទួល​បាន​នូវជំនាញបន្ថែមដើម្បីកែលម្អជីវិតប្រចាំថ្ងៃទៀតផង ។ អក្ខរកម្មគឺជាឈ្នាន់ពន្លឿនមួយដែលផ្តល់ផលវិជ្ជមានទៅលើបុគ្គលម្នាក់ៗ ទៅលើគ្រួសារ សហគមន៍ និងសង្គមជាតិ ។ សារៈ​សំខាន់​ នៃអក្ខរកម្មក្នុងការផ្តល់អំណាចដល់បុគ្គលម្នាក់ៗនិងសង្គមជាតិត្រូវបានលើកយកមកពិភាក្សានៅក្នុងរបាយ ​ការណ៍​ត្រួត​ពិនិត្យតាម ដានជាសកលនៃការអប់រំសម្រាប់ទាំងអស់គ្នារបស់អង្គការយូណេស្កូឆ្នាំ២០០៦។ របាយការ ណ៍អភិវឌ្ឍន៍​ធនធាន​មនុស្សឆ្នាំ២០១៤ ក៍បានលើកឡើងពីតួនាទីសំខាន់របស់អក្ខរកម្មដែលដើរតួនាទីចំបងក្នុងការលើកកម្ពស់សមត្ថភាព ​ក៏​ដូច​ជាលទ្ធភាពនិងផលិតភាពការងាររបស់បុគ្គលនីមួយៗ ។ ភស្តុតាងជាសកលបានលើកឡើងថា៖ម្តាយដែលចេះអក្សរផ្តល់ចំណីអាហារទ្រទ្រង់រាងកាយដែលមានជីវជាតិ និង​អនាម័យ​ដល់​កូនរបស់ពួកគេបានល្អប្រសើរ ឳពុកម្តាយដែលចេះអក្សរជួយកូនរបស់គេក្នុងការអាន និងសរសេរនៅផ្ទះ ឳពុក​ម្តាយ​ដែល​ចេះអក្សរ​ ធ្វើឲ្យកុមារបោះបង់ការសិក្សាមានកម្រិតទាបនិងអត្រាបញ្ចប់ការសិក្សាមានកម្រិតខ្ពស់ អ្នកដែលចេះអក្សរ​អាច​ ទទួលបាននូវជំនាញបច្ចេកទេសនិងវិជ្ជាជីវៈលឿនជាងអ្នកមិនចេះអក្សរហើយជាលទ្ធផលគ្រួសារដែល ​ចេះអក្សរ​នឹង​មាន​ប្រាក់​ចំណូលខ្ពស់ជាងគ្រួសារដែលមិនចេះអក្សរ ។

រូបពី​បណ្តាញសង្គម​ facebook ​ក្រសួងអប់រំ យុវជន និងកីឡា។
លោក​ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា (រូបពី​បណ្តាញសង្គម​ facebook ​ក្រសួងអប់រំ យុវជន និងកីឡា)។

ប្រទេសកម្ពុជាបានធ្វើឲ្យមានការរីកចម្រើនក្នុងការលើកកម្ពស់ផ្នែកសេវាអប់រំគួរឲ្យកត់សំគាល់ ​ក៏ដូចជាបានបង្កើនអត្រាអក្ខរ​កម្ម​នៅកម្រិតឧត្តមសិក្សាផងដែរ ។ ក្នុងអំលុងពេលប៉ុន្មានទស្សវត្សកន្លងមកនេះ អត្រាពិតចូលរៀនបានកើនឡើងពី ៨៧% ក្នុង​ឆ្នាំ​២០០០-២០០១ ដល់​៩៤.៥% ក្នុងឆ្នាំ ២០១៤-២០១៥ ។ អត្រាអក្ខរកម្មជនពេញវ័យនៃប្រជាពលរដ្ឋវ័យក្មេងដែលមានអាយុពី១៥ឆ្នាំឡើងកើនឡើងពី៦៧.៣% ទៅ៧៩.៧%​ពី​ឆ្នាំ​១៩៩៨​ដល់ឆ្នាំ២០១៣(អង្គការ យូណេស្កូឆ្នាំ២០១៥) ។ តែទោះបីជាយ៉ាងណាក៍ដោយក៏សន្ទទស្សនៃការអភិវឌ្ឍធនធាន មនុស្សរបស់កម្ពុជានៅទាបជាងគេបំផុតនៅក្នុងតំបន់ មានមូលហេតុខ្លះគឺដោយសារតែអត្រាគង់វង្សរបស់សិស្សនៅកម្រិត​បឋម​សិក្សា​និង​ការ ​ទទួលបានសេវាអប់រំនៅកម្រិតមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិនៅទាប ។ បើធ្វើការប្រៀបធៀបទិន្នន័យដែលប្រមូលដោយអគ្គលេខា ធិការអាស៊ានក្នុងឆ្នាំ២០១២​ ប្រទេសកម្ពុជានៅតែឈរក្នុង​លំដាប់​ទាប​ជាង​គេបំផុត​ នៃអត្រាអក្ខរកម្មជនពេញវ័យគឺគ្រាន់តែឈរនៅពីលើប្រទេសឡាវដែលមានអត្រាអក្ខរកម្មជនពេញវ័យ ៧៣.៤%មួយប៉ុណ្ណោះ ដែលមានប្រទេសក្រៅពីនោះនៅក្នុងតំបន់អាស៊ានឈរនៅលំដាប់ខ្ពស់ជាងមានរហូតដល់ទៅ៩២%។ ដោយ​សារមូលហេតុនេះក្រសួងអប់រំ យុវជន និងកីឡាដោយមានកិច្ចសហការជាមួយអង្គការយូណេស្កូនិងដៃ​គូ​ដ៏ទៃ​ទៀត​បាន​ ឯកភាពគ្នាធ្វើការងារនេះឆ្ពោះទៅមុខដើម្បីបង្កើនអត្រាអក្ខរកម្មជនពេញវ័យឲ្យកើនដល់៨៤.៤%នៅដំណាច់ឆ្នាំ២០១៥ តាម​រយៈយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥ ដែលមានផែនការនិងគោលដៅផ្តោតទៅលើអនក្ខរជនវ័យក្មេងចំនួន៩២១២៥ នាក់ឲ្យក្លាយទៅជាអក្ខរជននៅឆ្នាំនេះ ។

នៅក្នុងពីធីប្រកាសផ្សព្វផ្សាយយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៍បានគូសបញ្ជាក់ពីសារៈសំខាន់នៃអក្ខរកម្មផងដែរ ។ សម្តេចបានចែករំលែកនូវជំនឿដ៏មុតមាំរបស់សម្តេចថា៖ ប្រជា​ពល​ រដ្ឋដែលចេះអក្សរអាចប្រើប្រាស់នូវជំនាញរបស់គេដើម្បីទទួលបាននូវការងារធ្វើ ហើយជាមួយការងារដ៍សមរម្យ ពួក​គេ​ទទួល​បាននូវប្រាក់ចំណូលនិងឪកាសកែលម្អគុណភាពនៃជីវិតរស់នៅផងដែរ ។ អក្ខរ​កម្ម​បង្ក​លក្ខណៈ​ឲ្យប្រជាពល​រដ្ឋ​ចូល​រួម​ក្នុង​ សង្គមប្រកបដោយប្រសិទ្ធភាពនិងយល់ដឹងពីសារៈសំខាន់ផ្សេងៗនៅក្នុងសង្គមនិងពីជីវិត ។ សម្តេច ក៏ថែម​ទាំង​បាន​ចែក​រំលែកថា៖​ “ខ្ញុំក៏ជាអតីតគ្រូបង្រៀនអក្ខរកម្មស្ម័គ្រចិត្តម្នាក់ដែរ ខ្ញុំធ្លាប់បង្រៀនកងកម្លាំងយោធារបស់ខ្ញុំដែលជា​អនក្ខរ​ជន អ្នកភូមិនិងម្តាយរបស់ខ្ញុំ ។ វាមិនងាយស្រួលទេក្នុងការបង្រៀនអនក្ខរជនពេញវ័យ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​បង​ប្អូនរបស់យើងតែម្តង” ។ ក្នុងអំលុងពេលប្រារព្វទិវាអក្ខរកម្មជាតិនិងអន្តរជាតិ ​ឆ្នាំ២០១៥នេះ ក្រសួងអប់រំ យុវជន​និង​កីឡា​ និងអង្គការយូណេស្កូក៏ប្រារព្វផងដែរនូវការអនុវត្តប្រកបដោយជោគជ័យនៃយុទ្ធនាការអក្ខរកម្មជាតិជន ​ពេញ​វ័យ​និង​បាន​ស្នើសុំការជួយគាំទ្រពីគ្រប់អ្នកពាក់ព័​ន្ធទាំងអស់ ជាពិសេសយុវជនដែលបានបញ្ចប់ការអប់រំកម្រិតមូលដ្ឋាន យុវជន​ជា​សិស្ស​ វិទ្យាល័យធ្វើជាអ្នកស្ម័គ្រចិត្តជួយដល់ថ្នាក់អក្ខរកម្មនៅតាមសហគមន៍ ។ នេះជាការផ្តល់តម្លៃនិងឳកាសដ៏វិសេ​ស​វិសាល​ដល់អ្នក​ ស្ម័គ្រចិត្តវ័យក្មេងទាំងអស់នោះចូលរួមអភិវឌ្ឍសហគមន៍របស់ពួកគេ ។

ទោះបីដឹងពីសារៈសំខាន់នៃអក្ខរកម្ម ក៏ប៉ុន្តែយើងក៏ទទួលស្គាល់ថាការជម្រុញឲ្យយុវជនមកចូលរៀនថ្នាក់អក្ខរ​កម្ម​គឺ​ មាន​ការ​លំ​បាក ។ មានបញ្ហាប្រឈមជាច្រើនដូចជា៖ បញ្ហាសេដ្ឋកិច្ច និងឳកាសការងារនៅតាមទីប្រជុំជនឬទីក្រុង និង​ការ​ធ្វើ​ចំណាកស្រុកជាដើម ។ នៅពេលដែលឳកាសការងារកាន់តែមានច្រើននៅតាមទីក្រុងកាលណា ប្រជាពល​រដ្ឋ​នឹង​ធ្វើ​ចំណាក​ស្រុក​ពីតំបន់របស់ខ្លួនពេលនោះ នេះមានន័យថានៅតាមតំបន់ជនបទនឹងមិនមានសិស្សឬពិបាកប្រមូលសិស្ស​អក្ខរកម្ម​ជាជន​ ពេញវ័យឲ្យចូលរៀនថ្នាក់អក្ខរកម្ម ។ ដូច្នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែល​ជា​ប្រធានបទនៃទិវាអក្ខរកម្មជាតិឆ្នាំនេះ យើងត្រូវការបង្កើតឳកាសនិងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់​សិស្ស​
អក្ខ​រ​កម្ម​ដែលបានធ្វើចំណាកស្រុកមកធ្វើការនៅតាមរោងចក្រនានានៅក្នុងទីក្រុង ។

ឆ្នាំនេះក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយអង្គការយូណេស្កូនិងដៃគូដ៏ទៃទៀតបានដំណើរការថ្នាក់រៀន​អក្ខរ​កម្ម​ សម្រាប់​កម្មកររោងចក្រនៅក្នុងស្រុកខ្លះនៃខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ។ លទ្ធផលពីការអនុវត្តនេះ រួមបញ្ចូល​ទាំង​កិច្ច​សហ​ ការនិងកិច្ចសហប្រតិបត្តិការអាចជាមេរៀនបទពិសោធន៍មួយដ៍ល្អសម្រាប់ក្រសួងដើម្បីពិចារណាពង្រីកការ ​សហការ​និង​ ស្វែងរកដៃគូគាំទ្រដ៏ទៃទៀតដើម្បីធ្វើឲ្យមានការចូលរួមបានច្រើនផុលផុសពីកម្មកររោងចក្រដែលជាអនក្ខរជន ។ ដូច​ដែល​ បានផ្តល់អនុសាសន៍ដោយសម្តេចនាយករដ្ឋមន្រ្តីក្នុងពិធីផ្សព្វផ្សាយុទ្ធនាការអក្ខរកម្មជាតិថា៖ នេះគឺជា​ឱកាស​ដ៏​វិសេស​ថ្លៃ​ថ្លាសម្រាប់កិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួង អប់រំ យុវជននិងកីឡា ការងារនិងបណ្តុះបណ្តាល ក្រសួង​កិច្ចកា​នារី​និង​សមាគម​រោងចក្រកាត់ដេរនៅកម្ពុជា ដៃគូអភិវឌ្ឍជាតិ​អន្តរជាតិទាំងអស់ និងអង្គការសង្គមស៊ីវិល ។

ក្រសួងអប់រំ យុវជននិងកីឡា និង អង្កការយូណេស្កូបានប្តេជ្ញាចិត្តជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការ ​រៀន​សូត្រ​ពេញមួយជីវិត ជាពិសេសតាមរយៈអក្ខរកម្មនិងការអភិវឌ្ឍជំនាញ សម្រាប់យុវជននិងជនពេញវ័យដើម្បី​លើក​កម្ពស់​ធន​ ធានធានមនុស្សនៅកម្ពុជាដើម្បីឲ្យប្រទេសកម្ពុជាអាចបន្តសម្រេចនូវគោលដៅទី៤នៃគោលដៅអភិវឌ្ឍសហ ​វត្ស​របស់​ខ្លួន​ក្នុង​ឆ្នាំ២០១៦-២០៣០ ដែលគោលដៅនោះផ្តោតទៅលើបញ្ហាសំខាន់ៗដូចជា៖ បញ្ហាសមធម៌ គុណភាពអប់រំ និង​ទស្សន​ទាន​នៃ​ការរៀនសូត្រពេញមួយជីវិត ។ ដូចដែលយើងបានសង្កេតឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថា៖មានសិស្សរបស់យើងជាច្រើនមិនបានបន្តការសិក្សា
របស់ពួកគេនៅកម្រិតមធ្យមសិក្សាបឋមភូមិទេ អ្នកទាំងអស់នោះគឺជាធនធានមនុស្សដ៏មានសារៈសំខាន់មួយសម្រាប់​ប្រទេស​កម្ពុជា ។ មានឱកាសមួយសម្រាប់ជាជម្រើសដល់អ្នកទាំងអស់នោះឲ្យបានបញ្ចប់ការអប់រំកម្រិត​មូល ​ដ្ឋាន​បាន​គឺ​តាម​រយៈ​ កម្មវិធីសមមូលកម្រិតអប់រំមូលដ្ឋានផ្តោតលើគោលដៅយុវជនក្រៅសាលារៀន ។ អង្គការ​យូណេស្កូ​សប្បាយ​រីក​រាយ​ធ្វើ​ការ​ ជាមួយក្រសួងនិងដៃគូពាក់ព័ន្ធដ៏ទៃទៀតគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ។ ដូចដែល​បានលើកឡើងដោយអគ្គនាយក​អង្គការ​យូ​ណេស្កូ អ្នកស្រី អ៊ីរីណា បូកូវា ថា៖ អក្ខរកម្មត្រូវបានទទួលស្គាល់ថាគឺជាឈ្នាន់ពន្លឿនការអភិវឌ្ឍ​ ប្រកប​ដោយ​និរន្ត​ភាព​ដ៏​មាន​ឥទ្ធិពលបំផុត។ អនាគតចាប់ផ្តើមជាមួយអក្ខរក្រមនេះទៅ ។

Related Articles

Back to top button
Close
Close