អ្នក​បើកឡានសង្គ្រោះបន្ទាន់ ​គ្លីនិក ឃឹម រ៉ានី បង្ករអោយមនុស្សស្លាប់នឹងរបួស ៥ នាក់

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ​ (០៧ កញ្ញា ២០១៥) ៖ គិតត្រឹមព្រឹកថ្ងៃទី័៧ ខែកញ្ញា ឆ្នាំ២០១៥នេះ មនុស្ស៣នាក់ គឺប្តី-ប្រពន្ធ និងកូនស្រីតូចបានស្លាប់ទាំងអស់ ជាបន្តបន្ទាប់ និងមាន២នាក់ ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយ​សារ​តែរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិក ឃឹម រ៉ានី បើកបុករះម៉ូតូ២ គ្រឿងកាល ពី យប់ មិញ នៅលើផ្លូវជាតិលេខ៤ ទល់មុខប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិសែនជ័យ។

សពជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យរួមគ្នា នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែល​គួរឲ្យសង្វែគខ្លាំងណាស់ ក្រោយ ជួបគ្រោះថ្នាក់ចរាចរណ៏ដ៏គួររន្ធត់មួយនេះ បណ្តាលមកពីអ្នកបើករថយន្តស្រវឹងខ្លាំង។ ក្រោយពីគ្រោះថ្នាក់គេឃើញមានកំប៉ុងស្រាបៀរ នៅក្បែរកន្លែងអ្នកបើក ៕

Capture

 

 

 

Related Articles

Back to top button
Close
Close