រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ផែនទីស្របច្បាប់ពិតប្រាកដ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៣ កញ្ញា ២០១៥) ៖ នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលផែនទីផ្លូវការ និងស្របច្បាប់របស់កម្ពុជា ពីរដ្ឋាភិបាលប្រទេសបារាំង នៅក្នុងពិធីប្រគល់-ទទួល និងផ្ទៀងផ្ទាត់ផែនទី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។រាជរដ្ឋាភិបាលកម្ពុជា គ្មានអ្វីដែលត្រូវលាក់បាំងពីប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសឡើយ។

នៅចំពោះមន្រ្តីសា្ថនទូត តំណាងគណៈបក្សនយោបាយ និង នៅចំពោះមុខសារព័ត៌មានជាតិ និង អន្តរជាតិ គឺបានបង្ហាញ និងបញ្ជាក់ច្បាស់ថា ផែនទីដែលរដ្ឋាភិបាលបារាំងចំនួន ២៦ផ្ទាំង ប្រគល់មកអោយកម្ពុជា នៅថ្ងៃនេះគឺជាផែនទីខ្មែរខ្នាត(១/១០០,០០០) ដែលមានខ្សែបន្ទាត់ព្រំដែនដូចគ្នាបេះបិតទៅនិងផែនទី ២៦ ផ្ទាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមសព្វថ្ងៃនេះ។

សូមអរគុណចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែរអំពីបញ្ហាទឹកដីដែលជាអាយុជីវិតប្រទេសជាតិ។ ការពិតគឺត្រូវបានលាតបង្ហាញជូនប្រជាពលរដ្ឋ និងគ្រប់គណៈបក្សនយោបាយប្រកបដោយតម្លារភាព និងការទទួលខុសត្រូវ ដើម្បីចៀសវាងភាពមន្ទឹលសង្ស័យផ្សេងៗ។

យើងសង្ឃឹមថា សកម្មភាពញុះញុងផ្សព្វផ្សាយព័ត៌មានមិនពិតដែលបង្ករបញ្ហាដល់ប្រទេសជាតិគឺនឹងបញ្ឈប់ជាស្ថាពរ ដើម្បីរាជរដ្ឋាភិបាលកម្ពុជាបន្តដោះស្រាយបោះបង្គោលព្រំដែនអោយបានចប់ឆាប់ៗនាពេលខាងមុខនេះ៕

2

 

Related Articles

Back to top button
Close
Close